(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ដែលអតិថិជនស្គាល់ច្បាស់ថាជា ក្រុមហ៊ុន Hyundai Cambodia នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ម្សិលមិញ បានប្រកាសបើកសម្ពោធជាផ្លូវការនូវ Hyundai Club។

ក្រុមហ៊ុន Hyundai Cambodia បង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយបានកសាងខ្លួនយ៉ាងរឹងមាំទៅជាម៉ាករថយន្តដ៏ធំបំផុតមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យរថយន្តហ៉ីយ៉ាន់ដាយរាប់ពាន់គ្រឿង ក្លាយជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ង។

ការផ្តល់តម្លៃ និងផលិតផលដែលមានគុណភាពល្អឥតខ្ចោះ បានបង្កើតឲ្យមានអតិថិជនសោះត្រង់ស្រលាញ់គាំទ្ររាប់ពាន់នាក់
ដូច្នេះហើយក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុន Camko Motor មានគោលបំណងពង្រឹង និងថែរក្សាភាពស្មោះត្រង់អតិថិជនរបស់ខ្លួនបន្ថែមទៀត ដោយចាប់ផ្តើមបើកដំណើរការកម្មវិធី Hyundai Club ជាផ្លូវការ។

កម្មវិធីនេះបង្កើតឲ្យមានការបញ្ចុះតម្លៃ ឥតគិតថ្លៃ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតផ្ទាល់ពីក្រុមហ៊ុនហ៉ីយ៉ាន់ដាយ និងដៃគូសហការ ក្នុងគោលបំណងលើសពីក្លឹបធម្មតា ក៏ដូចជារៀបចំដំណើរកម្សាន្តជាក្រុម ដើម្បីអរគុណ និងពង្រឹងទំនាក់ទំនងអោយកាន់តែរឹងមាំជាមួយអតិថិជនស្មោះត្រង់ដែលតែងតែស្រលាញ់គាំទ្រម៉ាកហ៉ីយ៉ាន់ដាយ៕