(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG ពិតជាមានកិត្តយសនិងក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងព្រឹត្តិការណ៍អង្ករខ្មែរ ទទួលបានជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ ពិភពលោកព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏អស្ចារ្យ GANZBERG Music Festival 2023 យើងនឹងមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់ជួរមុខ ជាច្រើនរូបសិល្បករ RAP កំពុងពេញនិយម ឡើងមកអង្រួនលើឆាក តន្ត្រីទាំងមូលហើយពួកគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់នូវភាពសប្បាយរីករាយ និងការកម្សាន្តជាជូនអ្នកទាំងអស់គ្នា។

មហាព្រឹតិ្តការណ៍នេះ ក៏មានការតាំងបង្ហាញពិព័រណ៍ស្រូវស្រែ រូបភាព ប្រមូលផ្តុំផលិតផលច្នៃពីអង្ករ មុខម្ហូបរាប់រយស្តង់ជាមួយការដើរបង្ហាញម៉ូត ពីវត្តមានបវរកញ្ញាពិភពលោកទាំង ២៦ប្រទេស។

ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ អ្នកទាំងអស់គ្នាក៏អាចចែករំលែកក្តីស្រឡាញ់ជាមួយបងប្អូន មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ដោយរីករាយក្រេបយករសជាតិដ៏ឈ្ងុយឆ្ងាញ់កម្រិតពិភពលោករបស់ស្រាបៀរ GANZBERG។

មហាព្រឹតិ្តការណ៍ប្រគំតន្រ្ដី GANZBERG Uber Music Festival 2023 នាមាត់ស្ទឹង ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ តោះមកជួបគ្នាយប់នេះទាំងអស់គ្នាថែមទៀត៕