(ភ្នំពេញ)៖ គម្រោង «សាលាស្អាត» របស់ ខ្មែរ ប៊ែវើរីជីស បានចូលរួមស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងដល់វិទ្យាល័យ ជា ស៉ីម ចំរើនរដ្ឋ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាមានទីធ្លាសមរម្យសម្រាប់គោរពទង់ជាតិជារៀងរាល់ព្រឹក។

លោក ឌី ទេពកោសល្យ នាយក វិទ្យាល័យជាស៉ីម ចំរើនរដ្ឋ បានឲ្យដឹងថា សព្វថ្ងៃសមិទ្ធនេះបានផ្ដល់ជាគុណប្រយោជន៍ដល់សាលារៀនយ៉ាងច្រើន ជាពិសេសបង្កើនបរិយាកាសសិក្សាឲ្យកាន់តែប្រសើរឡើង ព្រោះមុនពេលមានផ្លូវបេតុងនេះ សាលាប្រឈមនូវការលំបាកជាខ្លាំង ជាពិសេសនៅរដូវវស្សា តែងមានភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យបរិវេណសាលារៀនទាំងមូលមានសភាពបែកភក់ជ្រាំ ធ្វើឲ្យទាំងគ្រូ និងសិស្សមានការពិបាកធ្វើដំណើរចូលសាលារៀន៕

សូមទស្សនាវីដេអូ គម្រោង «សាលាស្អាត» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈតំណភ្ជាប់៖