(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League លេីកទី៦​ ឆ្នាំ២០២៣ បានឈានចូល​វគ្គ ៨ក្រុមចុងក្រោយ​ហើយ ដោយមានគូពិសេសប៉ះគ្នារវាងក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ ត្រូវប៉ះ Khmer United នៅថ្ងៃចន្ទ ទី៣០ ខែមករា នាម៉ោង ៣៖៣០នាទីរសៀលនេះក្នុងទឹកនៃកីឡដ្ឋាន AIA។

គួររំលឹកផងថា ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ កាលពីវគ្គ ១៦ក្រុមនោះបានយកឈ្នះគូប្រជែងយុវជន ស្រឡាញ់សន្តិភាពយ៉ាងចាស់ដៃដោយលទ្ធផល ៦ទល់១ ធ្វើឡើងនៅថ្ងៃទី២៥ ខែមករា​ គ្រាដែល Khmer United ក៏ដូចគ្នាបានយកឈ្នះក្រុម AVATAR FC ក្នុងលទ្ធផល ១ទល់០។

នៅថ្ងៃនេះដដែលក្រៅពី ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ ប៉ះ Khmer United នៅមានមួយគូទៀតត្រូវប្រកួតផងដែរ រវាងក្រុមសម្ព័ន្ធយុវជនមុស្លឹីមកម្ពុជា ប៉ះក្រុមហនុមានអគ្គលេខាធិកាដ្ឋានក្រសួងការពារជាតិ នាកីឡដ្ឋាន AUPP SPORTS CLUB នាម៉ោង ៣៖៣០នាទីរសៀល៕