(ភ្នំពេញ)៖ តម្លៃប្រេងឥន្ធនៈ បានឈានទៅដល់កំណត់ត្រាមួយដ៏ខ្ពស់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ដើម ខែមករា ឆ្នាំ២០២៣នេះ តម្លៃនៅតែបន្តកើនឡើងខ្ពស់ជាលំដាប់ ដែលគិតជាភាគរយ ស្មើនឹង៨.៦៤%។ តម្លៃបច្ចុប្បន្ន គឺ៤,៤០០រៀល ក្នុង១លីត្រ សម្រាប់សាំងប្រភេទធម្មតា ឬក៏សាំង៩២ (EA92) ដែលបានប្រកាស ក្រោយពីការគណនាផ្អែកទៅលើការកំណត់ថ្លៃដើម ដោយទីផ្សារអន្តរជាតិ ពីអ្នកផ្គត់ផ្គង់ប្រេងឥន្ធនះ ចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ចំពោះបញ្ហានៃការកើនឡើង នៃតម្លៃប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិនេះ ក៏បានប៉ះពាល់ដល់សេដ្ឋកិច្ច នៃប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ អាចបង្ហាញបានថា នៅកម្ពុជានឹងអាចមានការកើនឡើងច្រើន នូវការប្រើប្រាស់រថយន្តអគ្គិសនី នាពេលអនាគត ដោយសារមានមនុស្សជាច្រើន បានប្តូរការពិចារណា នៅក្នុងការផ្លាស់ប្ដូរ ទៅកាន់រថយន្ត ដែលប្រើប្រាស់អគ្គិសនីជំនួសវិញ។

បច្ចុប្បន្ននេះ ក៏មានរថយន្តអគ្គីសនីមួយចំនួន បានកំពុងដំណើរការ នៅលើដងផ្លូវនៃប្រទេសកម្ពុជាផងដែរ។ ជាលទ្ធផល វាពិតជាឱកាសល្អ សម្រាប់ក្រុមហ៊ុននាំចូល និងចែកចាយរថយន្តអគ្គីសនី មកកាន់ប្រទេសកម្ពុជា ដើម្បីចាប់ផ្ដើមបង្ហាញ ដល់អ្នកប្រើប្រាស់អំពីរថយន្តអគ្គីសនី ដូចជា៖ ក្រុមហ៊ុន MG Cambodia ជាដើម ដែលពួកគេកំពុងរីករាយ ជាមួយការត្រៀម មកដល់នូវរថយន្តអគ្គីសនីម៉ាក MG Marvel R ស៊េរីថ្មី ជាមួយតម្លៃយ៉ាងប្រកួតប្រជែង ត្រឹមតែជាង៦ម៉ឺនដុល្លារប៉ុណ្ណោះ។

ជាការពិតណាស់ រថយន្តអគ្គីសនីម៉ាក MG ម៉ូឌែល Marvel R, MG 5 EV និង MG ZS EV គឺពិតជាមានប្រជាប្រិយភាពខ្លាំង ក្នុងទីផ្សារប៉ែកអឺរ៉ុប ហើយនឹងមានការបើកសម្ពោធជាផ្លូវការ នាពេលឆាប់ៗនេះ នៅក្នុងប្រទេសកម្ពុជា។

និយាយអំពីការរចនាវិញ MG Marvel R មានភាពធំទូលាយ និងមានភាពប្រណិតច្រើន ទាំងរូបរាង និងផ្នែកខាងក្នុង ហើយវាគឺជារថយន្តអគ្គិសនីសុទ្ធ១០០% ដែលផ្ដល់នូវជម្រើសដ៏ល្អ សម្រាប់ការប្រើប្រាស់ និងអាគុយដែលមានអាយុកាលវែង ជាមួយថាមពលនៃអគ្គីសនី ៧០ kwh WLTP អាចបើកបានក្នុងរយៈចម្ងាយរហូតដល់ ៤០២គីឡូម៉ែត្រ សម្រាប់ការសាកថ្មពេញ, បូកបន្ថែមជាមួយនឹងម៉ូទ័រអគ្គិសនី ដែលជំរុញ និងផ្តល់ថាមពលរហូតដល់១១៣២គីឡូវ៉ាត (១៧៧សេះ) និងកម្លាំងរមួល៤១០ Nm។

អតិថិជន នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងសន្សំពេលវេលាជាមួយសមត្ថភាពខ្ពស់ នៃឧបករណសាកថាមពលបានឆាប់រហ័ស នៅតាមស្ថានីយសាកថ្ម ទីសារធារណៈ ដូចជា ចរន្តឆ្លាស់ (AC) ថាមពលស្ដង់ដាគឺ១១kW ហើយចរន្តជាប់ (DC) អាចសាកដល់៩២Kw។

ក្នុងករណីនេះ, Marvel R មានសមត្ថភាពខ្ពស់ ក្នុងការសាកថាមពល បានលឿនពី៥% ទៅ៨០% ដោយប្រើរយៈពេលត្រឹមតែ៤៣នាទីប៉ុណ្ណោះ ដែលជួយសន្សំសំចៃពេលវេលាខ្ពស់ និងចំណេញថ្លៃសាក ថាមពលផងដែរ។ អត្ថប្រយោជន៍បន្ថែមទៀត ដែលបានពីរថយន្តអគ្គីសនីម៉ាក MG Marvel R គឺវាគ្មានការបញ្ចេញជាតិពុលមកបរិស្ថាន (Zero Emission) ដែលល្អសម្រាប់សុខភាពមនុស្ស និងជួយបរិយាកាសទៀតផង។

សរុបមក នាពេលអនាគតរថយន្តអគ្គិសនី នឹងមានការកើនឡើងច្រើន សម្រាប់ការប្រើប្រាស់នៅប្រទេសកម្ពុជា ហើយវត្តមាននៃរថយន្ត MG Marvel R នឹងក្លាយជាជម្រើសដ៏ល្អ សម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់រថយន្តអគ្គីសនី ជាមួយនឹងតម្លៃសមរម្យ និងទំនើបទាន់សម័យ ជាមួយបច្ចេកវិទ្យាថ្មីៗស្តង់ដាខ្ពស់, មានផាសុកភាព និងសុវត្ថិភាពខ្ពស់។

បន្ថែមពីនេះ ក្រុមហ៊ុន MG ក៏សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រយ៉ាងពេញទំហឹង អំពីការនាំចូលនៃរថយន្តប្រភេទអគ្គីសនីមកកាន់ទីផ្សារ និងបានផ្ដល់ឲ្យនូវការចាប់ផ្ដើមយ៉ាងល្អ ជាមួយការតម្លើងនូវស្ថានីយ៍ សាកថាមពលអគ្គិសនីនៅតាមបណ្តាទីតាំងល្អៗជាច្រើនដូចជា៖ ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដែលមានសក្ដានុពលខ្ពស់ជាច្រើន ដែលបានបង្កើននូវភាពងាយស្រួល ទៅដល់អ្នកប្រើប្រាស់ផងដែរ៕