(បរទេស)៖ ទស្សនិកជនដែលតាមដានរឿង «John Wick» ប្រាកដជាអន្ទះសារណាស់ហើយ ត្បិតថាខ្សែភាពយន្តបែបបាញ់ប្រហារដ៏អស្ចារ្យល្បីទូទាំងពិភពលោក ដែលមានតួអង្គឯកឈ្មោះ John Wick សម្តែងដោយលោក Keanu Reeves មួយនេះ បានលេចធ្លាយនូវរូបភាពថ្មី ដែលជារូបភាពសម្រាប់ «John Wick» វគ្គ៤ ត្រូវបានបញ្ចេញដោយទស្សនាវដ្តី Total Film។

ជាការពិតណាស់ «John Wick» វគ្គ៤  នឹងមកដល់រោងភាពយន្តនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីវគ្គមុន។ អ្វីដែលពិសេស លោក Donnie Yen ដែលទស្សនិកជនខ្មែរនិយមហៅថា កុំកុំ ក៏នឹងលេចវត្តមានសម្តែងជាមួយលោក Keanu Reeves ក្នុងរឿង John Wick វគ្គ៤ នេះផងដែរ។ ប្រការនេះគឺកាន់តែធ្វើឲ្យប្រិយមិត្តរំពឹងទុកខ្ពស់ថានឹងល្អមើល ត្បិតថាអ្នកដឹកនាំរឿង បានដាក់បញ្ចូលនូវតួអង្គក្បាច់គុនដ៏ល្បីមួយចំនួនមកចូលរួមសម្តែងផងដែរ។

តារាល្បី កុំកុំ ត្រូវបានគេដឹងថា នឹងសម្តែងជាមិត្តសម្លាញ់របស់ John Wick នៅក្នុងរឿង John Wick វក្គ៤ ដែលនឹងមកដល់ឆាប់ៗនេះ ជាមួយនឹងវត្តមានរបស់តារាសម្តែងផ្សេងៗដូចជា តារាជនជឫតិជប៉ុនកាត់អង់គ្លេសអ្នកនាង Rina Sawayama ដែលសម្តែងជាអ្នកតាមប្រមាញ់ John Wick៕