(មេនឆេស្ទើ)៖ ខ្សែការពារក្លិបមេឃខៀវ Manchester City កីឡាករ Joao Cancelo ខិតជិតនឹងចូលរួមជាមួយក្លិបខ្លារខិន ដែលជាម្ចាស់ពានរង្វាន់ជើងឯកអាល្លឺម៉ង់ Bayern Munich មុនពេលថ្ងៃផុតកំណត់នៃរដូវកាលដោះ-ដូរនាថ្ងៃអង្គារមកដល់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងសម្រាប់ខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះ មិនទាន់បានសម្រេចទាំងស្រុងនៅឡើយទេ ប៉ុន្តែសំណើត្រូវបានដាក់ឡើង ជាដំបូងលេងក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយតម្លៃ ៧០លានអឺរ៉ូ ជាថ្នូរនឹងការទិញដាច់ក្នុងរដូវក្តៅខាងមុខ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេង City ក្រោយផ្ទេរមកពីក្លិបសេះបង្កង់ Juventus កាលពីឆ្នាំ២០១៩ ហើយបានបង្ហាញខ្លួន ៩៨លើកក្នុងលីគ Premier League។ លោកបានឈ្នះពានរង្វាន់២ និងបានឈ្នះពានរង្វាន់ EFL Cup ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Pep Guardiola។

Cancelo បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំជាមួយក្លិបកំពុងកាន់តំណែងពានរង្វាន់ជើងឯក Premier League កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបន្តកិច្ចសន្យារបស់លោកលេងនៅទឹកដី Etihad រហូតដល់ឆ្នាំ២០២៧៕