(ឡុងដ៍)៖ ក្លិបស្ករគ្រាប់ Everton បានតែងតាំងលោក Sean Dyche ជាអ្នកចាត់ការថ្មីរបស់ពួកគេ ជំនួសតំណែងលោក Frank Lampard។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

លោក Frank Lampard ត្រូវបានក្លិបបណ្តេញចេញពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីប្រកួតចាញ់ ២-០ ក្រោមថ្វីជើងក្រុមញញួរធំ West Ham United ដែលបណ្តាលឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី១៩ ក្នុងតារាងលីគប្រឈមនឹងការកាត់ចោលនារដូវកាលនេះ។

បុរសវ័យ ៥១ឆ្នាំ Sean Dyche បានចុះកិច្ចសន្យាដឹកនាំរហូតដល់ខែមិថុនា ឆ្នាំ២០២៥។

ក្រោយពីពិធីចុះកិច្ចសន្យារួច លោកបានលើកឡើងថា «ខ្ញុំមានកិត្តិយសណាស់ ក្នុងការក្លាយជាអ្នកចាត់ការក្លិប Everton»

ការងារដឹកនាំដំបូងរបស់លោកនៅ Everton គឺត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះប៉ះក្រុម Arsenal នៅថ្ងៃសៅរ៍ មុនពេលត្រូវប្រឈមមុខនឹង Liverpool ក្នុង ៩ថ្ងៃបន្ទាប់៕