(ភ្នំពេញ)៖ Prince Gallery ដែលជាស្នាដៃដំបូងបង្អស់ក្នុងឆ្នាំ 2023 របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្ហាញរូបរាងហើយនៅចុងខែមករា ឆ្នាំ2023 នេះ។

ពិធីបើកសម្ពោធ Prince Gallery របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្ធធ្វើឡើងនៅសួនពិព័រណ៍ជាន់ទី 1 នៃអគារព្រីនស៍ ហូលឌីង គ្រុប។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Sheng Jiaqian នាយករងប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងអតិថិជន និងមិត្តអ្នកសារព័ត៌មានបានអញ្ជើញចូលរួមនិងធ្វើជាសាក្ខីភាពក្នុងកម្មវិធីដ៏វិសេសវិសាលនេះ។

Prince Gallery គឺជាស្នាដៃដំបូងបង្អស់ក្នុងឆ្នាំ 2023 របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយក៏ជាសាលតាំងបង្ហាញផ្ទះគំរូដែលមានបែបផែនទំនើប និងថ្មីស្រឡាងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបផងដែរ ដែលត្រូវបានធ្វើឡើងដោយផ្អែកលើតម្រូវការរបស់អតិថិជន និងការយល់ដឹងស៊ីជម្រៅអំពីនិន្នាការថ្មីនៃជីវិតរស់នៅប្រកបដោយភាពល្អប្រសើរ និងដោយបានធ្វើការកែលម្អលើទិដ្ឋភាពជាច្រើនដូចជា ការឌីហ្សាញ ការរៀបចំលំហ និងការតុបតែង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ជាមួយនឹងការកាត់ខ្សែបូ Prince Gallery ត្រូវបានដាក់បង្ហាញជាផ្លូវការ ដែលភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីនេះអាចមើលឃើញពីភាពស្រស់ស្អាត និងលេចធ្លោនៃគម្រោង។

ក្នុងដំណើរទស្សនកិច្ចនេះ ភ្ញៀវកិត្តិយសទាំងអស់មានការកោតសរសើរយ៉ាងខ្លាំងចំពោះរចនាប័ទ្ម «សួនបៃតង» របស់ Prince Gallery។ ការរចនាដ៏ប៉ិនប្រសប់ ក្លិនក្រអូបនៃផ្កា និងរុក្ខជាតិ សុទ្ធតែជាការស្វែងរកនូវគុណភាពនិងឧត្តមភាពនៃការរស់នៅរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

ភាពថ្មីស្រឡាងនៃ Prince Gallery បានបង្ហាញពីអារម្មណ៍និងបទពិសោធន៍ពិតៗ ដែលកន្លែងនីមួយៗបានធ្វើឲ្យអ្នកទស្សនាទទួលបានបទពិសោធន៍នៃការរស់នៅដោយពិតប្រាកដ ហើយក៏អាចពិនិត្យជាក់ស្តែងនូវទីតាំងរស់នៅនាពេលអនាគត។ ភ្ញៀវ កិត្តិយសទាំងអស់ បានបង្ហាញអារម្មណ៍ ថា វា ជាការរីករាយមួយ ដែលអាចទទួលបាន ជីវិតរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងស្ងប់ស្ងាត់ បែបនេះនៅផ្ទះ បន្ទាប់ពីភាពមមាញឹកក្នុងការងារពេញមួយថ្ងៃ។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធនេះថា ក្នុងនាមជាកន្លែងដំបូងគេក្នុងការបង្កើតរូបភាពម៉ាកយីហោល្អទៅកាន់ទីផ្សារ និងអតិថិជន Prince Gallery មានតួនាទីយ៉ាងសំខាន់ក្នុងខ្សែជួរមុខគេ។ ការកែលម្អបន្ទប់គំរូនេះ គឺជាការអនុវត្តបេសកកម្មសាជីវកម្ម «កសាងជីវិតឲ្យកាន់តែប្រសើរ» របស់ក្រុមហ៊ុនដ៏មានអត្ថន័យមួយផ្សេងទៀត។

នៅឆ្នាំ 2023 នេះ និងជាមួយក្តីសង្ឃឹមថ្មី ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តកែលម្អសោភ័ណភាពនៃជីវិត និងបង្កើតលំនៅឋានប្រកបដោយគុណភាពខ្ពស់សម្រាប់អតិថិជន។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅខែមីនា ឆ្នាំ2015 និងជាក្រុមហ៊ុនគំរូមួយ ដែលបានបង្កើតឡើងស្របតាមនិន្នាការអភិវឌ្ឍន៍ អចលនទ្រព្យនៅកម្ពុជា។

បន្ទាប់ពីការរីក ឭចម្រើន ជាបន្តបន្ទាប់អស់រយៈពេល 8ឆ្នាំកន្លងមក ក្រុមហ៊ុនបានបង្កើតឡើង នូវលំនាំអាជីវកម្មចម្រុះមួយ ដោយផ្តោតសំខាន់ លើការអភិវឌ្ឍអចលនទ្រព្យ គួបផ្សំនឹង ការអភិវឌ្ឍ លើវិស័យពាក់ព័ន្ធនានា ដូចជាសេវាកម្មគ្រប់គ្រងអចលនទ្រព្យ មជ្ឈមណ្ឌលកម្សាន្ត អចលនទ្រព្យពាណិជ្ជកម្ម និងផ្សារទំនើបជាដើមដែលបានបង្កើតជាប្រព័ន្ធឧស្សាហកម្ម អចលនទ្រព្យដ៏ពេញលេញមួយ ដែលមានលក្ខណៈជាខ្សែសង្វាក់បិទជិត៕