(បរទេស)៖ ស្ទូឌីយ៉ូ Lionsgate បាននិយាយនៅថ្ងៃច័ន្ទសប្តាហ៍នេះថា ក្មួយប្រុសអាយុ២៦ឆ្នាំ របស់ស្តេចចម្រៀងប៉ុប Michael jackson ដែលមានឈ្មោះថា Jaafar Jackson នឹងសម្តែងជាតួអង្គ តារាចម្រៀងប៉ុប Michael Jackson ក្នុងភាពយន្តពីជីវប្រវត្តិរបស់ស្តេចចម្រៀងប៉ូបរូបនេះ ដែលមានចំណងជើងថា «Michael»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

Lionsgate បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពយន្ត «Michael» នឹងនិយាយពីបុរសស្មុគស្មាញម្នាក់ ដែលបានក្លាយជាស្តេចចម្រៀងប៉ុប។ ភាពយន្តនេះនឹងរួមបញ្ចូល គ្រប់ទិដ្ឋភាពទាំងអស់ នៃជីវិតរបស់លោក និងការសម្តែងដ៏គួរឱ្យកត់សម្គាល់បំផុតរបស់លោក ដែលនាំឱ្យលោកដើរលើផ្លូវមួយ ដើម្បីក្លាយជារូបតំណាងនៅក្នុងពិភពតន្ត្រី។ 

ការផលិតនឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយខ្សែភាពយន្តនេះនឹងត្រូវដឹកនាំដោយ Antoine Fuqua និងផលិតដោយ Graham King ដែលអ្នកទាំងពីរបាននិយាយថា ក្មួយប្រុសរបស់ Michael Jackson គឺ Jaafar Jackson មានសមត្ថភាពពីធម្មជាតិក្នុងការសម្តែងត្រាប់តាមពូរបស់គេ។ ដោយលើកឡើងយ៉ាងដូច្នេះថា «វាច្បាស់ណាស់ថា គាត់គឺជាមនុស្សតែម្នាក់គត់ ដែលទទួលតួនាទីនេះ គាត់មិនអាចរង់ចាំឱ្យពិភពលោកមិនបានឃើញក្មួយ Michael Jackson នៅលើអេក្រង់ធំដូច Michael Jackson នោះទេ»

ទោះជាយ៉ាងណាក៏ដោយ ស្ទូឌីយូនេះមិនបានបញ្ចាក់នោះទេថាតើ ភាពយន្តដែលនិយាយពីប្រវត្តិរបស់ Michel Jackson នឹងបង្ហាញពីរឿងក្តីមិនល្អរបស់ Michael Jackson ពាក់ព័ន្ធការចោទប្រកាន់លោកថា បានរំលោភបំពានផ្លូវភេទលើកុមារឬអត់នោះទេ។ ជុំវិញបញ្ហានេះ ធ្លាប់មានប្រភពអះអាងថា រឿងមិនល្អទាំងនោះ នឹងមិនដាក់ក្នុងភាពយន្តថ្មីនេះទេ បើនិយាយទៅភាពយន្តថ្មីនេះ គឺនឹងរៀបរាប់តែពីប្រវត្តិរបស់ Michael Jackson ពាក់ព័ន្ធគ្រួសារ ការងារ និងស្នាដៃរបស់លោកប៉ុណ្ណោះ៕