(ភ្នំពេញ)៖ ការស្ងោរស្រាបៀរ ជាដំណាក់កាលចម្បងមួយនៃការផលិតស្រាបៀរ កម្ពុជា នៅ ខ្មែរ ប៊ែវើរីជីស។ នៅក្នុងអគារស្ងោរស្រាបៀរ មានឆ្នាំសំខាន់ៗជាច្រើន ដែលមានតួនាទីផ្សេងៗគ្នា។

ជំហានដំបូង ស្រូវសាលី ត្រូវបានបញ្ជូនទៅសម្អាតកំទេចកំទី ដូចជាគ្រួស ថ្ម មុននឹងផ្ទេរចូលម៉ាស៉ីនកិនស្រូវសាលី ដែលមានសមត្ថភាពកិនស្រូវសាលីហ្ម៉ត់ជាម្សៅបានរហូតដល់ទៅ ១០តោន ក្នុង១ម៉ោង។ បន្ទាប់មក ស្រូវសាឡីដែលកិនរួច ត្រូវបានយកមកលាយជាមួយទឹកដោយប្រើប្រាស់ម៉ាស៉ីន Meura Mechamasher ហើយត្រូវបានបញ្ជូនបន្តចូលទៅក្នុងឆ្នាំងស្ងោរស្រូវសាលី Mash Tun នៅសីតុណ្ហភាព ៥០ អង្សារសេ ដែលអាចសោ្ងរស្រូវសាលីម្តងៗរហូតដល់ ១៣ ឬ ១៤ តោននៃវត្ថុធាតុដើម។

បន្ទាប់មកទៀត ស្រូវសាឡីត្រូវបានយកទៅកៀបនៅ Meura 2001 Hybrid ឬហៅថាម៉ាស៊ីនកៀបស្រូវសាឡី។ ទឹកដែលបានពីការកៀបស្រូវសាឡី គឺហៅថាទឹករងូ ឬឯកាកស្រូវសាឡី ត្រូវបានបញ្ជូនទៅធុងផ្ទុកកាកស្រូវសាឡី ដែលសហគមន៍កសិកម្ម អាចយកទៅកែច្នៃធ្វើជាចំណីសត្វបាន។

បន្ទាប់មកទឹករងូ ត្រូវបានបញ្ជូនទៅឆ្នាំង Wort Kettle ជាមួយនឹងផ្កាហប់ក្នុងសីតុណ្ហភាព ១០០អង្សារសេ ដែលធ្វើឲ្យផ្កាហប់បញ្ចេញរសជាតិល្វីង និងក្លិនដ៏ក្រអូបក្នុងទឹករងូ ហើយត្រូវបានបញ្ជូនបន្តចូលក្នុងឆ្នាំង Whirlpool ដើម្បីដកកំទេចកំទីផ្កាហប់ និងប្រូតេអ៉ីនចេញពីទឹករងូ។

បច្ចេកវិទ្យាពិសេសសំខាន់នៅឆ្នាំស្ងោរនេះ គឺការបំពាក់ប្រព័ន្ធទាញយកថាមពលមកប្រើប្រាស់ឡើងវិញ ឬហៅថា Energy Recovery System ដែលចំហាយបានពីការស្ងោរ ត្រូវបានទាញយកមកប្រើប្រាស់ឡើងវិញ ដើម្បីកាត់បន្ថយថាមពលឥន្ធនៈ ក៏ដូចជាផលប៉ះពាល់បរិស្ថានផងដែរ។

លោកអ្នកអាចមកទស្សនកិច្ចនៅ ខ្មែរ ប៊ែវើរីជីស ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយនៃរោងចក្រទំនើបបំផុតនៅអាស៉ី តាមរយៈ៖ https://www.khmerbeverages.com/kh/brewery-tour-booking/ ឬទាក់ទងទៅកាន់លេខទូរស័ព្ទ (០៦១, ០៦៧, ០៦៩) ៩០២ ៩០២ សម្រាប់ព័ត៌មានបន្ថែម។

សូមទស្សនាវីដេអូពីបច្ចេកវិទ្យាលំដាប់ពិភពលោកនៃការផលិតស្រាបៀរ និងភេសជ្ជៈ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈតំណភ្ជាប់៖https://www.facebook.com/KhmerBeverages/videos/706098941165571