(ភ្នំពេញ)៖ អគារអភិវឌ្ឍន៍ចម្រុះ Flatiron by Meridian ជាអគារធ្លាប់ទទួលបានពានរង្វាន់មួយដែលមានទីតាំងស្ថិតនៅបេះដូងនៃរាជធានីភ្នំពេញ គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកវិនិយោគដែលកំពុងស្វះស្វែងរកអចលនទ្រព្យនៅក្នុងរាជធានីនៃប្រទេសកម្ពុជា។ គម្រោង Flatiron by Meridian ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Meridian International Holding ដែលជាក្រុមហ៊ុនទទួលបានពានរង្វាន់អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំឆ្នាំ២០២០ មានបទពិសោធន៍ជោគជ័យនៅលើវិស័យនេះអស់រយៈពេលជាង១៥ឆ្នាំកន្លងមក។

អគារពហុមុខងារកម្ពស់៤១ជាន់មួយនេះ ផ្តល់ជម្រើសដល់អ្នកវិនិយោគទាំងទៅលើការិយាល័យធ្វើការ និងអាផាតមិនបម្រើសេវាកម្មក្រោមម៉ាកយីហោ Citadines Flatiron Phnom Penhដែលជាសណ្ឋាគារ និងអាផាតមិនបម្រើសេវាកម្មនៅក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Ascott International Management Limited ។

ការរចនារូបរាងខាងក្រៅរបស់អគារនេះត្រូវបានបំផុសគំនិតពីអគារចំណាស់ Flatiron នៅទីក្រុងញ៉ូយ៉ក។

Flatiron by Meridian គឺជាអគារដ៏កម្រមួយដែលមានវត្តមាននៅក្នុងមជ្ឈមណ្ឌលកណ្តាលនៃទីក្រុងភ្នំពេញ។ ដោយផ្អែកទៅលើទីតាំងប្រកបដោយសក្កដានុពល និងការរចនាឡើងតាមបែបទំនើប បច្ចុប្បន្ននេះអគារ Flatiron by Meridian បានទទួលការស្វាគមន៍ពីសំណាក់អតិថិជន និងម្ចាស់អាជីវកម្មជាច្រើន ដោយមានអត្រាជួលរហូតដល់ទៅ៦៥% ដែលភាគច្រើនសុទ្ធតែជាកិច្ចព្រមព្រៀងជួលរយៈពេលវែង។

Flatiron by Meridian សក្កិសមសម្រាប់វិនិយោគិនដែលកំពុងតែស្វែងរកការិយាល័យធ្វើការស្តង់ដាខ្ពស់ដែលអាចចូលមកប្រើប្រាស់ភ្លាមៗ និងជាកន្លែងដែលមិនគួរមើលរំលង។ សម្រាប់អ្នកវិនិយោគដែលមានបំណងចង់បោះទុនវិនិយោគលើអចលនទ្រព្យដែលកំពុងពេញនិយមនៅក្នុងទីផ្សារមួយនេះ អាចទទួលបានផលពីការធានាជួលត្រឡប់ភ្លាមៗ ដោយទទួលបានចំណូលនៃការជួលជាក់លាក់ប្រចាំត្រីមាសក្នុងអត្រា៨%ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ជាងនេះទៅទៀត អតិថិជនអាចបង់ប្រាក់ងាយៗជាដំណាក់កាល និងទទួលបានថ្លៃជួលសមមាត្រទៅតាមចំនួនទឹកប្រាក់ដែលបានបង់ចាប់ពីថ្ងៃទីមួយនៃការបណ្តាក់ទុនវិនិយោគ ជាមួយនឹងការធានាបន្ថែមក្នុងការលក់ត្រឡប់មកក្រុមហ៊ុនអភិវឌ្ឍន៍វិញបន្ទាប់ពី៥ឆ្នាំ។

ចំណែកវិនិយោគិនដែលកំពុងស្វែងរកអចលនទ្រព្យជាប្រភេទអាផាតមិន (Apartment) អូតែលវិញ (Hotel) ក៏អាចមកវិនិយោគជាមួយនឹងអាផាតមិនក្រោមម៉ាកយីហោល្បីឈ្មោះថា Citadines Flatiron Phnom Penh ដែលជាអូតែលនិងអាផាតមិនបម្រើសេវាកម្មទំនើប មានបំពាក់គ្រឿងបរិក្ខារគ្រប់គ្រាន់ មានទាំងសម្ភារៈផ្ទះបាយ បន្ទប់ទទួលភ្ញៀវ រានហាល ក៏ដូចជាមានក្លឹបហាត់ប្រាណ អាងហែលទឹកលើអាកាស មានសេវាកម្ម២៤ម៉ោង ទាំងសេវាកម្មបោកអ៊ុត និងសេវាកម្មសំអាតបន្ទប់ប្រចាំថ្ងៃផងដែរ។ អ្នកវិនិយោគទៅលើអាផាតមិន អូតែលនេះ អាចរីករាយទៅលើការធានាជួលត្រឡប់ដោយជាក់លាក់រយៈពេល៩ឆ្នាំ ដោយអត្រា៨%ក្នុងមួយឆ្នាំ និងទទួលបានចំណូលថ្លៃជួលជារៀងរាល់ត្រីមាស និងបន្ថែមដោយការធានាទិញត្រឡប់បន្ទាប់ពី៩ឆ្នាំ។

ទាំងវិនិយោគិនដែលវិនិយោគលើអាផាតមិន Citadines Flatiron Phnom Penh និងការិយាល័យកម្រិតស្តង់ដាខ្ពស់របស់ Flatiron នឹងទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតពីក្រុមហ៊ុន Meridian International Holding ដែលជាក្រុមហ៊ុនមានប្រវត្តិជោគជ័យអស់រយៈពេល១៥ឆ្នាំរួចមកហើយ។ ក្រុមហ៊ុន Meridian International Holding ក៏ជាក្រុមហ៊ុនម្ចាស់កម្មសិទ្ធិនិងអភិវឌ្ឍន៍លើគម្រោងធំៗទៀតជាច្រើន រួមមាន៖ អគារ Casa by Meridian អគារអាផាតមិនបម្រើសេវាកម្ម Skylar by Meridian ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន The Ascott Limited និងជាម្ចាស់កម្មសិទ្ធិលើសួនឧស្សាហកម្មដែលមានអត្រាជួលចេញរយៈពេលវែង១០០% ផងដែរ៕

សម្រាប់វិនិយោគិនដែលមានចំណាប់អារម្មណ៍ក្នុងការទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ក្រុមការងារ Flatiron by Meridian តាមរយៈលេខទូរសព្ទ៖ +855 86 888 755
ឬតាមរយៈសារអេឡិចត្រូនិច៖ [email protected]