(ឡុងដ៍)៖ ខ្សែបម្រើស្លាប Tottenham Hotspur កីឡាករ Bryan Gil បានវិលត្រឡប់ទៅលេងឲ្យក្លិប Sevilla វិញលើកិច្ចសន្យាលេងខ្ចីជើង សម្រាប់ពេលវេលាដែលនៅសល់ ក្នុងរដូវកាលនេះ, ១៨ខែ បន្ទាប់ពីចាកចេញពីក្លិប Sevilla, នេះបើយោងតាមសារព័ត៌មាន Live Score ចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ន។

Gil បានចូលរួមជាមួយ Spurs មុនពេលចាប់ផ្តើមរដូវកាល២០២១-២២ ហើយបានចំណាយពេលពាក់កណ្តាលរដូវកាល នៃយុទ្ធនាការរដូវកាលមុន លេងខ្ចីជើងនៅឯក្លិប Valencia ដោយលោកបានជួយក្លិប ឲ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រលីគ Copa del Rey។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានបង្ហាញខ្លួនលេង ត្រឹមតែ ១៤៨នាទីប៉ុណ្ណោះ នូវទាំងការប្រកួតទាំង៤ ក្នុងលីគ Premier League សម្រាប់ក្រុមដែលដឹកនាំដោយលោក Antonio Conte ក្នុងរដូវកាលនេះ។

Sevilla កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៣ បណ្តោះអាសន្នក្នុងតារាងលីគ LaLiga រដូវកាលនេះ បន្ទាប់ពីតស៊ូជាមួយនឹងយុទ្ធនាការដ៏ខកចិត្ត ហើយត្រូវបានគេរាយការណ៍ថា មិនមានបំណងក្នុងការធ្វើឲ្យកីឡាករ Gil វិលត្រឡប់មកវិញ លេងជាអចិន្ត្រៃយ៍នោះទេ៕