(ភ្នំពេញ)៖ ចាប់ផ្តើមឆ្នាំ២០២៣ ជាមួយអ្វីដែលកាន់តែទំនើប! ធនាគារ ជីប ម៉ុង បាននាំមកជូនផលិតផលថ្មី ដែលអាចផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ដ៏សុវត្ថិភាព និងស៉ីវិល័យ គឺកាតឥណពន្ធថ្មីជាមួយជម្រើស ២ប្រភេទគឺកាត VISA Classic និងកាត VISA Platinum ។

ប្រភេទកាត VISA Classic ផ្ដល់ជូននូវបទពិសោធន៍ថ្មី សម្រាប់ការទូទាត់យ៉ាងងាយស្រួល និងសម្បូរបែប សក្ដិសមសម្រាប់អតិថិជនគ្រប់រូបក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ដោយឡែកប្រភេទកាត VISA Platinum សក្ដិសមសម្រាប់អតិថិជនពិសេស រចនាឡើងបង្ហាញពីប្រណីតភាព ភ្ជាប់ជាមួយទំហំទូទាត់ប្រាក់ធំ និងអត្ថប្រយោជន៍ដ៏អស្ចារ្យបំផុត សម្រាប់ការរស់នៅបែបស៉ីវិល័យ។

ការរចនាយ៉ាងល្អឯករបស់កាត VISA ធនាគារ ជីប ម៉ុង ជាមួយមុខងារដ៏ឆ្លាតវៃ សម្រាប់ប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស ដោយលោកអ្នកអាចធ្វើប្រតិបត្ដិការទូទាត់តាមអនឡាញ ម៉ាស៉ីនឆូតកាត និងដកប្រាក់តាម ATM ជាមួយធនាគារជាដៃគូរបស់ VISA នៅជុំវិញពិភពលោក។ ជាពិសេសប្រព័ន្ធប្រើប្រាស់មានសុវត្ថិភាពខ្ពស់ ការពារ ប្រតិបត្តិការ ក្លែងបន្លំ តាមហាង និងតាមអនឡាញ ដោយរាល់ការទូទាត់ គឺតម្រូវឲ្យមានការផ្ទៀងផ្ទាត់លេខកូដសម្ងាត់ One Time Password (OTP)។ លើសពីនេះ មានភ្ជាប់មកជាមួយនឹងកម្មវិធីប្រម៉ូសិនផ្តល់ជូនយ៉ាងសន្ធឹកសន្ធាប់ និងការបញ្ចុះតម្លៃពិសេសៗជាច្រើន ពីដៃគូសហការរបស់ ធនាគារ ជីប ម៉ុង និង VISA ជុំវិញពិភពលោក។

លោកអ្នកអាចដាក់ស្នើកាត VISA របស់ធនាគារ ជីប ម៉ុង ឥឡូវនេះនៅតាមសាខាធនាគារ ជីប ម៉ុងទាំងអស់ ឬ តាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App បានយ៉ាងងាយស្រួល និងរីករាយជាមួយ អត្ថប្រយោជន៍ដ៏សម្បូរបែប។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខ៖ 081 / 066 811 911 ។

គួរបញ្ជាក់ថា សម្រាប់លោកអ្នកដែលមិនទាន់មានគណនីធនាគារ ជីប ម៉ុង ឥឡូវនេះជាមួយមុខងារថ្មីដ៏ឆ្លាតវៃ លោកអ្នកអាចបើកគណនីដំបូងរបស់ ធនាគារ ជីប ម៉ុង តាមកម្មវិធីទូរស័ព្ទ Chip Mong Bank App បានយ៉ាងងាយស្រួល ហើយអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានភ្លាមៗថែមទៀតផង៕