(ភ្នំពេញ)៖ ឥឡូវនេះកាន់តែទំនើប កាន់តែងាយស្រួល នៅពេលដែលអ្នកមានតម្រូវការបង់ប្រាក់ ទូទាត់សាច់ប្រាក់ ឬទទួលប្រាក់ពីអ្នកណាម្នាក់ផ្ទេរចូល ក្នុងគណនីអេស៊ីលីដាម៉ូបាលរបស់អ្នក ដោយមិនចាំបាច់សួររកលេខទូរសព្ទ ឬលេខគណនី ពីគ្នាទៅវិញទៅមកនោះទេ ទោះជាអ្នកប្រើនោះ ប្រើអេបធនាគារណាក៏ដោយ ក៏អាចទូទាត់ប្រាក់ ផ្ទេរប្រាក់ចូលក្នុងអេស៊ីលីដាម៉ូបាល ដោយមិនអស់កម្រៃសេវា។

តើត្រូវធ្វើដូចម្ដេច ទើបអាចប្រើមុខងារដ៏ពិសេសនេះបាន?

វាជាការងាយស្រួលណាស់ ជាមួយមុខងារនេះរបស់អេស៊ីលីដាម៉ូបាល ជាដំបូងអ្នកចូលទៅកាន់ App អេស៊ីលីដាម៉ូបាល ហើយចុចលើមុខងារ (ទូទាត់តាម QR) ឲ្យជាប់ប្រហែល២វិនាទី អ្នកនឹងឃើញ KHQR របស់ខ្ញុំផុសនៅលើអេក្រង់។

អ្នកអាចរក្សាទុក KHQR របស់ខ្ញុំ , កំណត់ចំនួនទឹកប្រាក់, ឬផ្ញើ Link KHQR របស់ខ្ញុំ តាមបណ្តាញសង្គមទៅឲ្យអ្នកប្រើអេបអេស៊ីលីដា ឬអេបធនាគារផ្សេង ឲ្យគេបង់ប្រាក់-ទូទាត់សាច់ប្រាក់ ឬទទួលប្រាក់ បានដោយងាយ ដោយមិនខ្វល់ពីចំនួនប្រាក់លើស ឬខ្វះនោះដែរ ។

មុខងារ «ទូទាត់តាម QR» ទោះបីទូរសព្ទអស់លុយ ឬមិនមាន Internet ក៏អាចទទួលប្រាក់បានដែរ ហើយនៅពេលទូរសព្ទមានសេវាអ៊ីនធើណែតវិញ អ្នកនឹងឃើញលុយលោតចូលភ្លាមៗតែម្ដង។ បើលោកអ្នកមិនទាន់មានអេស៊ីលីដាម៉ូបាលទេ តោះដោនឡូតប្រើទាំងអស់គ្នា!