(ភ្នំពេញ)៖ អ្នកមានសំណាងចំនួន ៣៧នាក់ ឈ្នះរង្វាន់ធំទឹកប្រាក់សុទ្ធ ២០ លានរៀល និង ១០លានរៀលពីការចាប់ឆ្នោតផ្សងសំណាងរបស់ Cambodia Beer ដែលបានធ្វើឡើងក្នុងកម្មវិធីប្រគំតន្ត្រី Cambodia Brew the Beat Concert កាលពីចុងសប្តាហ៍កន្លងទៅនេះ។ អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់កិត្តិយស ចាប់រង្វាន់ដោយផ្ទាល់តែម្តង។

បញ្ជីឈ្មោះអ្នកឈ្នះទាំងអស់ត្រូវបានចេញផ្សាយជាផ្លូវការនៅលើទំព័រហ៊្វេសប៊ុកផេករបស់ស្រាបៀរ កម្ពុជាដើម្បីអតិថិជនទាំងអស់អាចពិនិត្យផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនបានយ៉ាងងាយស្រួល។

ការចាប់ឆ្នោតនេះ គឺសម្រាប់គូស្វាមីភរិយាថ្មីដែលបានជ្រើសរើស Cambodia Beer សម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលរបស់ខ្លួន និងសម្រាប់អតិថិជនទំាងឡាយណាដែលបានជាវ Cambodia Beer ចាប់ពី២៥កេសឡើងទៅ សម្រាប់កម្មវិធីជប់លៀងរបស់ខ្លួន។

អ្នកឈ្នះទាំងអស់មានសរុបចំនួន៣៧នាក់ ក្នុងនោះឈ្នះរង្វាន់ ២០លានរៀលចំនួន ១២ នាក់ និងរង្វាន់ ១០លានរៀលចំនួន ២៥ នាក់ អញ្ជើញមកពីខេត្តក្រុងចំនួន ១៤ខេត្តក្រុង រួមមាន៖ ខេត្តព្រះសីហនុ ៧នាក់ ខេត្តបាត់ដំបង ៥នាក់ ខេត្តសៀមរាប ៤នាក់ ខេត្តព្រៃវែង ៤នាក់ ខេត្តកំពត ៣នាក់ ខេត្តស្ទឹងត្រែង ៣នាក់ ខេត្តឧត្តរមានជ័យ ៣នាក់ ខេត្តកណ្តាល ១នាក់ ខេត្តក្រចេះ៣នាក់ ខេត្តកំពង់ចាម ១នាក់ ខេត្តកំពង់ធំ ១នាក់ ខេត្តត្បូងឃ្មុំ ១នាក់ និងខេត្តស្វាយរៀង ១នាក់។

នេះគឺជាការចាប់ឆ្នោតលើកដំបូងសម្រាប់ឆ្នាំ២០២៣ ដោយក្រុមហ៊ុននឹងបន្តចាប់ឆ្នោតជារៀងរាល់ខែរហូតគ្រប់ ៣០០រង្វាន់ ឬស្មើនឹងទឹកប្រាក់សរុប ១លានដុល្លារអាមេរិក។ ដូច្នេះ សម្រាប់អតិថិជនដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹម ព្រោះរង្វាន់នៅមានច្រើនសន្ធឹកសន្ធាប់ទៀត។

ជាវស្រាបៀរ កម្ពុជាសម្រាប់កម្មពិធីមង្គលការ ឬកម្មវិធីជួបជុំ ចំនួន ៥០ កេស ទទួលបានធុងទឹកកកដ៏ស្រស់ស្អាត ១ ឬ ១០០កេស ទទួលបានធុងប៉ាសដ៏ទំនើប ១ ឈុត ឬធុងទឹកកក ២ និងសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ប្រាក់សុទ្ធ ២០ លានរៀល ១០០រង្វាន់ ១០លានរៀល ២០០រង្វាន់។

អ្នកដែលបានជាវ ស្រាបៀរ កម្ពុជា សម្រាប់កម្មពិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ សូមអ៊ុតមើលឈ្មោះខាងក្រោមទាំងអស់គ្នា! Cambodia Beer រូបរាងប្រណីត រសជាតិឆ្ងាញ់អស្ចារ្យ! ពិសាដោយការទទួលខុសត្រូវ៕