(បរទេស)៖ កំពូលតារាចម្រៀងល្បីឈ្មោះបោះសំឡេងរបស់អាមេរិក Beyonce បានប្រកាសដំណើររៀបចំការប្រគំតន្ត្រីទេចរណ៍ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជិត៧ឆ្នាំមកនេះ ដែលក្នុងនោះ នាងនឹងយកអាល់ប៊ុមចុងក្រោយមានឈ្មោះថា «Renaissance» ឡើងសម្តែងច្រៀងជុំវិញអឺរ៉ុប និងអាមេរិកខាងជើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។
ការប្រគំតន្ត្រីដែលមានឈ្មោះថា «Renaissance World Tour» នឹងចាប់ផ្តើមនៅទីក្រុង Stockholm នៃប្រទេសស៊ុយអែត នៅថ្ងៃទី១០ ខែឧសភា ដោយធ្វើដំណើរឆ្លងកាត់ទ្វីបរហូតដល់ចុងខែមិថុនា។បន្ទាប់មកនឹងបន្តនៅទីក្រុង Toronto ក្នុងខែកក្កដា មុននឹងបញ្ចប់នៅ New Orleans ក្នុងខែកញ្ញា។
គួរជម្រាបថា នេះជាការប្រគំតន្ត្រីទេចរណ៍លើកដំបូងហើយរបស់តារាចម្រៀង Beyounce ក្នុងរយៈពេល៧ឆ្នាំមកនេះ ខណៈដំណើរទេសចរណ៍ចុងក្រោយរបស់ Beyonce គឺនៅឆ្នាំ២០១៦ ក្នុងការគាំទ្រអាល់ប៊ុម «Lemonade» របស់នាង៕