(ភ្នំពេញ)៖ ​ធ្យូប កាហ្វេ សាខាដំរីផាក បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៣ ដោយសារមានការគាំទ្រយ៉ាងច្រើន ជាពិសេសយុវវ័យ ដោយមានការតម្រង់ជួរទិញតាំងពីម៉ោង៣កន្លះព្រឹក ជាមួយការផ្ដល់កាដូរហូតដល់ទៅ 668 រង្វាន់។

ធ្យូប កាហ្វេ ត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនខ្មែរដោយសារតែកាហ្វេមានតម្លៃសមរម្យ សេវាកម្មល្អ និង​រហ័ស ព្រមទាំងផ្ដល់ជូននូវកាហ្វេដែលមានគុណភាពខ្ពស់ដល់អតិថិជន។

កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកា ក្រុមហ៊ុន ធ្យូប កាហ្វេ បានឱ្យដឹងថា​ ធ្យូប ដំរីផាក ជាសាខាទី ២៤ នៃសាខាទី​ ២៦ របស់យើង​ និង​ ជាសាខាដំបូងដែលបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ ២០២៣​ ខណៈបានផែនការពង្រីកសាខាចំនួន១៥ បន្ថែមទៀត នៅតាមបណ្តាខេត្តនានាដូចជា សៀមរាប​ ប៉ោយប៉ែត បាត់ដំបង កំពង់សោម កំពត និងតាមបណ្តោយផ្លូវល្បឿនលឿនផងដែរ៕