(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោដែលរងការខូចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរទាំងស្រុង។

ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេសបានប្រមូលនូវបំណែកថ្មភក់និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។

នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ដើម្បីថែរក្សាប្រាសាទព្រះគោជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត៕