(អង់គ្លេស)៖ កំពូលតារាហូលីវូដល្បីឈ្មោះ Tom Cruise បច្ចុប្បន្ននេះកំពុងតែមានការមមាញឹកយ៉ាងខ្លាំង ក្នុងការសម្តែងភាពយន្ត  «Mission Impossible» វគ្គ៨ ខណៈថ្មីៗនេះលោកបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាបពីធ្វើដំណើងជិះឧទ្ធម្ភាគចក្រដោយខ្លួនឯង ទៅទីក្រុងឡុងដ៍ដើម្បីថតរឿងនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តារាប្រុសក្នុងរឿង «The Top Gun: Maverick» វ័យ៦០ឆ្នាំ រូបនេះត្រូវបានគេមើលឃើញថា នៅតែរក្សាបានរូបរាងយ៉ាងសង្ហារ ពោរពេញដោយថាមពលក្នុងខ្លួន ដែលលោកចុះចតនៅឯ Battersea Helipad ទីក្រុងឡុងដ៍។ Cruise បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍នាពេលថ្មីៗនេះ សម្រាប់ការថតរឿង «Mission Impossible ដ៏ល្បីល្បាញបំផុតរបស់លោក ដែលបច្ចុប្បន្នកំពុងថតវគ្គទីប្រាំបី។ ការ​ថត​រឿង​នេះ​កំពុង​កើត​ឡើង​នៅ​ចក្រភព​អង់គ្លេស ដោយ​ឈុត​ត្រូវ​បាន​ថត​ជា​លើក​ដំបូង​នៅ Westminster Abbey។

គួរ​ជម្រាបថា ការបង្ហាញខ្លួនចុងក្រោយបង្អស់របស់ Cruise បានកើតឡើង បន្ទាប់ពីការតែងតាំងពានរង្វាន់ Oscar សម្រាប់រឿងភាគបន្តបន្ទាប់របស់លោកគឺ «Maverick»។ ខ្សែភាពយន្តភាគបន្តរបស់ The Top Gun ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ «រូបភាពល្អបំផុត» រួមជាមួយនឹងរឿង «Elvis», «Avatar: The Way of Water», «All Quiet on the Western Front» និង «The Fabelmans» ក្នុងកម្មវិធីពានរង្វាន់ Oscarលើកទី ៩៥ ដែលនឹងចាក់ផ្សាយនៅថ្ងៃទី១២ ខែមីនា៕