(កាលីហ្វញ៉ា)៖ Gaeth Bale ដែលទើបឈប់លេងបាល់ទាត់ ប្តូរអាជីពជាអ្នវាយកូនហ្គោលវិញនោះ ធ្វើបានយ៉ាងល្អសម្រាប់ជុំទី១ នៃការប្រកួតក្នុងកម្មវិធី PGA Tour នៅឯទីលាន Pebbel Beach Pro-Am នាសហរដ្ឋអាមេរិក។

ក្នុងប្រកួតនៃជុំទី១ នោះដែរ អតីតខ្សែបម្រើក្លិប Real Madrid វ័យ ៣៤ឆ្នាំខាងលើនេះ បានចាប់ដៃគូជាមួយ Joseph Bramlett ដោយធ្វើបាន ៧-under-pair 65 និងបានវាយបញ្ចូលឡូទី២ ដោយជោគជ័យ។

បុរសសញ្ជាតិវ៉េលស៍ ដែលបានប្រកាសឈប់លេងបាល់ទាត់លក្ខណៈអាជីពកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានថ្លែងប្រាប់ BBC ក្រោយចប់ការប្រកួតថា «វាជាការវាយបញ្ចូលឡូដ៏អស្ចារ្យ។ ខ្ញុំបានកំពុងព្យាយាមលេង golf ដើម្បីក្លាយជាជើងខ្លាំង។ ខ្ញុំពិតជារីករាយណាស់ក្នុងការចាប់យកអាជីពថ្មីដែលស្រឡាញ់ ក្រោយពេលលេងបាល់ទាត់ ដោយវាមានច្រើនហួសនឹងថ្លែងនាពេលនេះ»

Bale ត្រូវប្រជែងជាមួយជើងខ្លាំងដទៃទៀតមានដូចជា Bill Murray, Green Bay Packers, Aaron Rodgers, Jason Bateman, Mackemore រួមទាំង Matt Fitzpatrick និង Justin Rose ក្នុងការប្រជែងកៅអីឡើងទៅជុំទី៣ ដែលជាវគ្គផ្តាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅទីលាន Pebble Beach Links Course៕