(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងទៅនេះបានផ្តល់កិត្តិយស អញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ជូនដល់អតិថិជនកំពូលសំណាងទាំង ២០នាក់ ដែលបានគាស់ឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពីក្រោមក្រវិលកំប៉ុង Cambodia Beer។

ការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រដាល់ Masfight Cambodia នៅស្ថានីយទូរទស្សន៍ថោន ដោយមានការចែកជូនម៉ូតូ Honda Click ស៊េរីថ្មីចំនួន២០គ្រឿង ជូនដល់អតិថិជន ២០នាក់រួមមាន៖ ភ្នំពេញ ៧នាក់ កណ្តាល ៣ នាក់ កំពង់ឆ្នាំង ២នាក់ បន្ទាយមានជ័យ ២នាក់ បាត់ដំបង ២នាក់ កំពង់ស្ពឺ ១នាក់ ពោធិ៍សាត់ ១នាក់ តាកែវ ១នាក់ និងប៉ោយប៉ែត ១នាក់ ។

អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា៖ «រោងចក្រ ខ្មែរ ប៊ែវើរីជីស ប្រើបច្ចេកវិទ្យាដ៏ល្អចុងក្រោយបំផុត និងធ្វើការចម្រាញ់គ្រប់តំណក់នៃស្រាបៀរ និងភេសជ្ជៈទៅតាមស្តង់ដារពិតប្រាកដមិនមានការបន្លំនោះទេ ធ្វើឲ្យប្រជាជន ១៦លាននាក់ នៅកម្ពុជាតែងគាំទ្រគ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុនអស់រយៈពេលជាង១០ឆ្នាំមកហើយ»

អ្នកឧកញ៉ា លាង ម៉េង បន្ថែមថា៖ «ដើម្បីធ្វើឲ្យបងប្អូនដែលគាំទ្រកាន់តែសប្បាយរីករាយ យើងមានផ្តល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីចំនួន ២០២៣គ្រឿង និងរង្វាន់ធំ២ម៉ឺនដុល្លារជារៀងរាល់ខែ»

អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់ទៀតថា រោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលមានទីតាំងនៅសង្កាត់ជើងឯក ខណ្ឌដង្កោ បើកស្វាគមន៍យ៉ាងកក់ក្តៅជូនដល់បងប្អូនទាំងអស់ ដែលមានបំណងចង់មើលសង្វាក់ផលិតកម្ម ទទួលបានបទពិសោធន៍ដ៏ល្អ និងស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយនៃរោងចក្រទំនើបបំផុតនៅអាស៉ី ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ ដែលមាននៅក្នុងប្រទេសកម្ពុជា៕

តាមដានទំព័រហ្វ៊េសប៊ុក Cambodia Beer ដើម្បីទទួលបានព័ត៌មានថ្មីៗ៖https://www.facebook.com/cambodiabeer

Cambodia Beer រូបរាងប្រណីត រសជាតិឆ្ងាញ់អស្ចារ្យ!
KHMER BEVERAGES CO., LTD
Phnom Cheung Ek, Sangkat Cheung Ek, Khan Dangkor, Phnom Penh, Cambodia
Tel: +855 23 989 168 / Fax: +855 23 967 168