(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ស្រាបៀរម៉ាទ្រីដ បាននាំយកម៉ូតូចំនួន៣គ្រឿងទៅចែកជូនដល់អតិថិជនរបស់ខ្លួន ដែលមានសំណាងឈ្នះរង្វាន់នៅក្រោមក្រវិលកំប៉ុង ចំនួន ៣នាក់ថែមទៀត។ ស្រាបៀរម៉ាទ្រីដ បន្តផ្តល់រង្វាន់ជាច្រើនដល់អតិថិជន មានរង្វាន់ទឹកប្រាក់៥០ម៉ឺនរៀល, ១លានរៀល, ៥លានរៀល, ៥០លានរៀល, ម៉ូតូHonda Dream 2023 ចំនួន ១៥០០គ្រឿង និង រថយន្ត Toyota Raize សេរីទំនើបឆ្នាំ 2023 ចំនួន ២៥០គ្រឿង។

ចែករំលែកភាពរីករាយជាមួយស្រាបៀរ ម៉ាទ្រីដ គ្រប់ពេលវេលា គ្រប់ទីកន្លែង ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ រាល់ការទិញស្រាបៀរ ម៉ាទ្រីដ សម្រាប់កម្មវិធីមង្គលការ ឬ កម្មវិធីផ្សេងៗ នឹងទទួលបានការថែមជូនស្រាបៀរ ម៉ាទ្រីដ, សៀវភៅកត់ចំណងដៃ, ធុងទឹកក និងសន្លឹកឆ្នោតផ្សងសំណាងដែលមានឳកាសឈ្នះរង្វាន់ ទឹកប្រាក់ ១០លានរៀល ចំនួន១០០រង្វាន់ និង ទឹកប្រាក់ ២០លានរៀល ចំនួន៥០រង្វាន់។

ស្រាបៀរម៉ាទ្រីដ ផលិតឡើងពីគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ ជាមួយនិងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីអឺរ៉ុប ផ្តល់នូវរសជាតិស្រាលស្រទន់ ក្លិនក្រអូបឈ្ងុយ ងាយស្រួលញាំ ទទួលបានភាពរីករាយ និងមិនឈឺក្បាល។ ស្រាបៀរម៉ាទ្រីដ ទទួលស្គាល់ដោយវិទ្យាស្ថានស្តង់ដារប្រទេសកម្ពុជា លើផ្នែកគុណភាពនិងអនាម័យទៅតាមកំរិតស្តង់ដារ ISO 9001:2015 និង ISO 22000:2018៕