(ភ្នំពេញ)៖ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធពិធីសូត្រមន្តដំឡើងរាសី ដាក់ឲ្យដំណើរការជាផ្លូវការ សាខាថ្មីរបស់ខ្លួន ស្ថិតក្នុងផ្សារទំនើប អ៉ីអនម៉ល មានជ័យ ក្រោមការចូលរួមកាត់ខ្សែបូពីលោកអគ្គនាយក នៃធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី លោក Junji Noda អគ្គនាយកប្រតិបត្តិ លោក Shuji Taniguchi និង ប្រធាននាយកដ្ឋានសេវាហិរញ្ញវត្ថុ លោក ផន វ៉ាន់ដេត។

ការដាក់បើកសម្ពោធជាផ្លូវការរបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សាខា ផ្សារទំនើប អ៉ីអនម៉ល មានជ័យ និងអ៉ីអនឡោញមានជ័យ ធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ និងក្នុងគោលបំណងជួយបង្កើនការបម្រើសេវាកម្មជូនដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ជាពិសេសជួយសម្រួលដល់អតិថិជនរស់នៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោរ និងតំបន់ផ្សេងទៀតដែលនៅជិត។

សាខាផ្សារទំនើប អ៉ីអនម៉ល មានជ័យ មានបម្រើសេវាកម្មជូនអតិថិជនដូចជា កម្ចីសាច់ប្រាក់ អ៉ីអនកាត និងសេវាកម្មបង់រំលស់។ សាខាថ្មីនេះ មានទីតាំងស្ថិត ក្នុងផ្សារទំនើប អ៉ីអនម៉លមានជ័យ ជាន់ទី១ បន្ទប់លេខអេហ្វ០២៩-១ & អេហ្វ០២៩-២ មហាវិថីសម្តេចតេជោ ហ៊ុន សែន ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបម្រើសេវាកម្មជូនដល់អតិថិជនចាប់ពីថ្ងៃចន្ទ័-ថ្ងៃអាទិត្យ ពីម៉ោង៩៖០០ព្រឹក ដល់ម៉ោង៩៖០០យប់
ដោយឡែកសម្រាប់ អ៉ីអនឡោញ មានជ័យ នឹងបើកបម្រើសេវាកម្មជូន ដល់អតិថិជនចាប់ពីម៉ោង៩៖០០ព្រឹក ដល់ម៉ោង៨៖០០យប់។

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមគោរពថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុយើងខ្ញុំរហូតមក៕