(ភ្នំពេញ)៖ អ្នកកំពង់ចាមចំនួន៣នាក់ ពិតជាកំពូលសំណាងខ្លាំងឈ្នះរង្វាន់ម៉ូតូថ្មីម្នាក់១គ្រឿងពីក្រោមក្រវិលកំប៉ុងស្រាបៀរ កម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ អំឡុងពេលអញ្ជើញទៅមើលប្រដាល់ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ និងការប្រគំតន្ត្រីទេសចរណ៍ Cambodia Brew the Beat Tour Concert កាលពីចុងសប្តាហ៍កន្លងទៅនេះ។

អ្នកកំពង់ចាមកំពូលសំណាងទាំងនោះរួមមាន៖ ១) លោក សេង សុជាតិ បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីភេសជ្ជៈប៉ូវកម្លាំង WURKZ ចំនួន ១គ្រឿង ២) លោក ម៉េង ពិសី បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពី Cambodia Beer ចំនួន ១គ្រឿង និង៣) លោក សឿន សុផាត បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពី Cambodia Beer ចំនួន ១គ្រឿង។

បុរសកំពូលសំណាងទាំង៣បានសម្តែងក្តីរំភើបរីករាយជាខ្លាំងដែលបានឈ្នះម៉ូតូដ៏ស្រស់ស្អាតដោយនឹកស្មានមិនដល់បែបនេះ។

WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ នឹងឆ្ពោះទៅកាន់ខេត្តព្រៃវែងនៅថ្ងៃទី ៤ ខែកុម្ភៈ។ លើសពីនេះ នៅថ្ងៃទី៥ ក៏មានការប្រគំតន្រ្តី Cambodia Brew the Beat Tour Concert ផងដែរ ដោយមានការចូលរួមពីតារាល្បីៗដូចជា៖ កញ្ញា បាន មុន្នីល័ក្ខ កញ្ញា យ៉ាន់ សុជាតា លោក ជេម និង លោក ម៉ៅ ហាជី។

បងប្អូនខាងព្រៃវែង សូមកុំភ្លេចចូលរួមទស្សនាដោយផ្ទាល់ដើម្បីទទួលបានទស្សនីយភាពដ៍អស្ចារ្យនៃការប្រកួតប្រដាល់គុនខ្មែរ និងការប្រគំតន្រ្តីឆាប់ៗនេះ៕

សម្រាប់អ្នកមិនបានទៅទស្សនាផ្ទាល់អាចមើលការ Live ផ្ទាល់តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់៖ *WURKZ សម្រាប់ការផ្សាយ WURKZ ប្រដាល់គុនខ្មែរ៖ https://www.facebook.com/WurkzCambodia
*Cambodia Beer សម្រាប់ការផ្សាយ ការប្រគំតន្ត្រី Cambodia Brew the Beat Tour Concert៖ https://www.facebook.com/cambodiabeer
*TOWN FULL HDTV៖ https://www.facebook.com/towntvcambodia
KHMER BEVERAGES CO., LTD
Phnom Cheung Ek, Sangkat Cheung Ek, Khan Dangkor, Phnom Penh, Cambodia
Tel: +855 23 989 168 / Fax: +855 23 967 168