(មីឡាន)៖ កីឡាករ Matteo Darmian បានចុះកិច្ចសន្យាថ្មីមួយជាមួយក្លិបអ៉ីតាលី Inter Milan រហូតដល់ឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅដំណាច់រដូវកាលនេះ។

Inter បានប្រកាសពីកិច្ចសន្យាថ្មីនេះនៅថ្ងៃព្រហស្បតិ៍ មានរយៈពេលតិចជាង ៤៨ម៉ោង បន្ទាប់ពី Darmian បានស៊ុតបញ្ចូលទីយកឈ្នះក្នុងវគ្គ ៨ក្រុមចុងក្រោយនៅពាន Coppa Italia លើក្រុម Atalanta។

Darmian បានចូលរួមជាមួយ Inter ក្នុងឆ្នាំ២០២០ ដោយផ្ទេរមកពីក្លិប Manchester United។ ដំបូងឡើយលេងក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលប្តូរកិច្ចសន្យាលេងជាអចិន្ត្រៃយ៍ ១ឆ្នាំបន្ទាប់។

លោកគឺជាផ្នែកមួយនៃក្រុមដែលដណ្តើមបានពានរង្វាន់ Serie A ក្នុងឆ្នាំដំបូងជាមួយ Inter និងបានលើកពាន Coppa Italia កាលពីរដូវកាលមុន ព្រមទាំងពាន Supercoppa Italiana ដែល Inter ទទួលបានកាលពីខែមុន បន្ទាប់ពីបានយកឈ្នះលើគូប្រជែង AC Milan ផងដែរ៕