(ញូវយ៉ក)៖ កីឡា គឺពុំគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ក្នុងនយោបាយ ដែលតែងតែឈរនៅតម្លាភាពជានិច្ច រួមបញ្ចូលទាំងសិទ្ធិបញ្ចេញមតិផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោក Christian Horner ប្រធានវិន័យនៃក្រុមប្រណាំងរបស់ Red Bull បានថ្លែងប្រាប់ BBC នៅថ្ងៃនេះ។

លោកថា គណៈគ្រប់គ្រងកម្មវិធី Formula 1 បានប្រកាសពីច្បាប់ថ្មីដែលចេញដោយសហព័ន្ធប្រណាំង FIA នៅឆ្នាំថ្មីនេះ ដោយកីឡាករប្រណាំងទាំងអស់មានសិទ្ធិរិះគន់ទិដ្ឋភាពនយោបាយ ឬក៏សាសនា។

លោកបានសង្កត់ធ្ងន់ថា «គោលដៅសំខាន់របស់កីឡា គឺការកម្សាន្តសប្បាយ ដោយអ្នកក៏មានសិទ្ធិក្នុងការគេចចេញពីរឿងទាំងពីរខាងលើនេះដែរ»

ទាក់ទិននឹងបញ្ហានេះ វិទ្យាស្ថានប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្សបារ៉ែន (Bird) បានធ្វើការប្រឆាំងទៅនឹង FIA ជុំវិញការរិតត្បិតការបញ្ចេញរបស់កីឡាករ ហើយក៏បានចោទសួរអំពីការប្តេជ្ញាចិត្តការការពារសិទ្ធិមនុស្សទៅកាន់ស្ថាប័នសាម៉ីខាងលើផងដែរ។

ថ្លែងនៅក្នុងពិធីដាក់សម្ពោធរថយន្តថ្មីរបស់ Red Bull នៅទីក្រុង New York សហរដ្ឋអាមេរិកជាមួយដៃគូ Ford លោក Horner បានគូសបញ្ជាក់ថា ក្រុមប្រណាំងរបស់លោកតែងតែបើកសិទ្ធិដោយសេរីពីការបញ្ចេញមតិជានិច្ច។

លោកថា «Red Bull តែងតែបើកសិទ្ធិជានិច្ចក្នុងការបញ្ចេញមតិដោយសេរី ដែលខ្ញុំគិតថា វាជាមូលហេតុក្នុងការស្វែងរកតុល្យភាពក្នុងពិភពដែលពួកយើងកំពុងរស់នៅសព្វថ្ងៃនេះ។ គ្រប់គ្នាមានសិទ្ធិបញ្ចេញមតិ ដែលមិនគួរត្រូវបានរិតបន្តឹងនោះទេ»

ថ្មីៗនេះដែរ កីឡាករ Lewis Hamilton បើកបរឲ្យក្រុមប្រណាំង Mercedes និងអតីតបើកឲ្យក្រុម Ferrari និង Aston Martin គឺ Sebastian Vettel ក៏បានបញ្ចេញអាកប្បកិរិយាប្រឆាំងការរើសអើងជាតិសាសន៍ និងបញ្ហាសិទ្ធិមនុស្សផងដែរ គ្រាដែល Sergio Perez បើកឲ្យ Red Bull មានអារម្មណ៍ចំពោះការរិតត្បិតរបស់ FIA ក្នុងការបញ្ចេញនោះទេ។

កីឡាករអន្តរជាតិមិចសិចរូបនេះបានលើកឡើងថា «ពួកយើងចង់ធ្វើ និងនិយាយអ្វីដែលចិត្តចង់គ្រប់ស្ថានភាព និងកាលៈទេសៈ។ យើងម្នាក់តែងតែមានទស្សនៈ ការយល់ឃើញ និងជំនឿខុសគ្នា»