(ភ្នំពេញ)៖ វាសនាមនុស្សពិតជាមើលមិនឃើញ! ថ្មីៗនេះបុរសម្នាក់នៅខេត្តកំពង់ចាម បានជួបលាភធំគាស់ត្រូវរង្វាន់ធំ ២ម៉ឺនដុល្លារពី Cambodia Beer សល់លុយទិញដីត្រៀមបើកអាជីវកម្មចិញ្ចឹមគ្រួសារ រស់ស្រួលពេញមួយជីវិត។

បុរសកំពូលសំណាងម្នាក់នេះមានឈ្មោះ សំ ពិសិទ្ធ រស់នៅភូមិចំបក់ ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រកបរបរជាកសិករបានទិញ Cambodia Beer ចំនួន ១កេស មកពិសាជុំគ្នា៤នាក់ជាមួយគ្រួសារ ក៏ស្រាប់ជួបលាភធំគាស់ត្រូវកំប៉ុងមានរង្វាន់ធំលុយសុទ្ធ ២ម៉ឺនដុល្លារ។

បុរសម្នាក់នេះបាននិយាយដោយនឹកស្មានមិនដល់ថា៖ «ខ្ញុំបានយកលុយ២ម៉ឺនដុល្លារនោះទៅទិញដីទំហំ ១៦x៥០ម២ សម្រាប់ត្រៀមបើកលក់ចាប់ហួយឆាប់ៗនេះ។ ខ្ញុំពិតជាអរគុណដល់ក្រុមហ៊ុន Cambodia Beer ដែលផ្តល់រង្វាន់ពិតៗដល់ខ្ញុំ និងជួយឲ្យខ្ញុំអាចសម្រេចក្តីស្រមៃទិញដីបើករបរចិញ្ចឹមគ្រួសារ»

ពិសិទ្ធ ជាអតិថិជនកំពូលសំណាងទី១៥ហើយ ដែលបានឈ្នះរង្វាន់ធំប្រាក់សុទ្ធ២ម៉ឺនដុល្លារពី Cambodia Beer។ តើអតិថិជន Cambodia Beer រូបណានឹងក្លាយជាអ្នកមានសំណាងបន្ទាប់? តោះ! តោះ! ចាំមើលទាំងអស់គ្នា!៕

Cambodia Beer រូបរាងប្រណីត រសជាតិឆ្ងាញ់អស្ចារ្យ! កាន់តែគាស់ កាន់តែឈ្នះ!
ពិសាដោយការទទួលខុសត្រូវ!
KHMER BEVERAGES CO., LTD
Phnom Cheung Ek, Sangkat Cheung Ek, Khan Dangkor, Phnom Penh, Cambodia
Tel: +855 23 989 168 / Fax: +855 23 967 168