(បរទេស)៖ ថ្មីៗនេះកម្មវិធីផ្ញើសារ Telegram បានបន្ថែមនូវមុខងារសំខាន់ៗជាច្រើនបន្ថែមទៀតសម្រាប់ដើមឆ្នាំ២០២៣។ ខណៈដែល មុខងារថ្មីៗមួយចំនួនមិនត្រឹមតែមាននៅលើគណនី Premium ប៉ុណ្ណោះទេ សូម្បីតែគណនីធម្មតាក៏អាចប្រើប្រាស់បានផងដែរ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Telegram នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ខាងក្រោមនេះជាមុខងារសំខាន់ៗដែល Telegram ទើបតែធ្វើបច្ចុប្បន្នភាពរួមមាន៖

1. Profile Picture Maker: មុខងារនេះអ្នកប្រើប្រាស់អាចកំណត់ Emoji ឬ Sticker ណាមួយដែលពេញចិត្តទៅជាកម្រងរូបភាពនៅលើគណនីបាន។ ដោយថ្មីៗនេះ Telegram បានដាក់ចេញនូវ Emoji ដែលមានចលនាជាច្រើនប្រភេទមកជាមួយ ដូច្នេះអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរបានទោះបីមិនមែនជាប្រភេទគណនី Premium ក៏ដោយ។ លើសពីនេះទៅទៀត ក៏អាចកំណត់នៅលើមុខងារ Group, Contact ព្រមទាំងអាចណែនាំ Emoji ឬ Sticker ទៅកាន់មិត្តភក្កិបានថែមទៀតផង។

2. Translating Entire Chats: មុខងារបកប្រែភាសានេះអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែគណនី Premium ប៉ុណ្ណោះ។ ដូច្នេះឥឡូវនេះសម្រាប់អ្នកប្រើប្រាស់គណនី Premium នឹងអាចបកប្រែការជជែកបានគ្រប់ភាសាទាំងអស់ទាំងនៅក្នុង Group និង Chanel ជាដើម។ របៀបប្រើដោយគ្រាន់តែចុចទៅលើពាក្យ «Translate to English» ដែលមាននៅរបារខាងលើ បន្ទាប់មកចុចទៅលើ សញ្ញាត្រេបី (…) និងជ្រើសរើសភាសាជាការស្រេច។

3. Emoji Categories: ជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មីនេះ Telegram បានតម្រៀប Emoji និង Stickers ទៅតាមជួរ ឬក្រុមនីមួយៗ ដូច្នេះឥឡូវនេះកាន់តែមានភាពងាយស្រួលជាមុនដោយគ្រាន់តែជ្រើសរើសប្រភេទ Emoji ឬ Stickers Categories ណាមួយដែលពេញចិត្តនោះវានិងបង្ហាញប្រភេទ Emoji ឬ Stickers ដូចគ្នានៅក្នុងក្រុមតែមួយតែម្តង។ ហើយលោកអ្នកអាចចុចសង្កត់ទៅលើរូបភាព និងមើលរូបបានកាន់តែច្បាស់ជាងមុន មុនពេលផ្ញើ។

4. Network Usage: មកលើកនេះ Telegram បង្ហាញការកំណត់ Space កាន់តែច្បាស់ជាងមុនទៅលើចំនួនជាក់លាក់នៃការប្រើប្រាស់ Storage និង Data។ ដូច្នេះការបង្ហាញទិន្នន័យទាំងនេះនឹងកាន់តែងាយស្រួលជាងមុនដោយអ្នកប្រើប្រាស់អាចមើលឃើញពីការកំណត់ទំហំទិន្នន័យដែលប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងអាច Clear Entire Cache បានស្រួលជាមុន ជៀសវាងបញ្ហាផ្ញើឯកសារ ឬវីដេអូដែលមានទំហំធំមិនចេញ។

5. Auto-Save Incoming Media: ជាមួយនឹងជម្រើសថ្មីនេះអ្នកប្រើប្រាស់មិនត្រឹមតែអាចធ្វើការកំណត់ទៅមុខងារបិទ ឬ បើកការ Download រូបភាពដោយស្វ័យប្រវត្តិតាម Telegram Media ប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចកំណត់ទៅលើគណនីណាមួយដែលអ្នកចង់ឱ្យ Download រូបភាពបានដោយស្វ័យប្រវត្តិថែមទៀតផង។ មានន័យថា មិនមែនរាល់គណនីដែលផ្ញើរូបភាពមកកាន់អ្នកទាំងអស់ត្រូវបានរក្សាទុកនោះទេ គឺមានសម្រាប់តែគណនីដែលអ្នកកំណត់តែប៉ុណ្ណោះ។ វិធីកំណត់៖ ជ្រើសយកមុខងារ Data and Storage បន្ទាប់មកចូលទៅកាន់ Private Chats ចុចទៅលើ Add Exception រួចជ្រើសរើសគណនីជាការស្រេច។

6. Granular Media Permissions: មុខងារនេះផ្តោតសំខាន់ទៅ Group ដោយក្នុងនោះ Admin Group នីមួយៗអាចកំណត់ទៅលើការផ្ញើសាររបស់សមាជិកក្រុមរបស់ខ្លួន ដោយមានជម្រើសនៃការកំណត់ប្រភេទ Media បានរហូតដល់ទៅ ៩ប្រភេទផ្សេងគ្នា។ ក្នុងការកំណត់នោះរួមមានរូបថត សារជាសម្លេង វីដេអូ ឬ Emoji ជាដើម។ ហើយ Admin Group ក៏អាចបិទសារជាអក្សរបានផងដែរ ដើម្បីបង្កើត Group សម្រាប់តែការចែករំលែក ឬ «Media-only Group» តែប៉ុណ្ណោះ។

7. Annual Premium Subscription: មុខងារ Premium Account របស់ Telegram នឹងមានការបញ្ចុះតម្លៃរហូតដល់ ៣០ភាគរយសម្រាប់អ្នកប្រើប្រាស់ដែលបង់ប្រាក់ប្រើពេញមួយឆ្នាំ។ តម្លៃដើមគណនី Premium មានចំនួន ៥៩.៩៩ដុល្លារ តែពេលនេះនៅសល់តែ ៣៩.៩៩ដុល្លារប៉ុណ្ណោះ បើគិតបង់ប្រាក់ជាខែមានតម្លៃត្រឹមតែ ៣.៣៣ដុល្លារក្នុងមួយខែ។

ដូច្នេះដើម្បីអាចប្រើមុខងារពិសេសៗទាំងនេះអ្នកប្រើប្រាស់អាចចូលទៅធ្វើបច្ចុប្បន្នភាព Telegram ជាមុនសិនទើបធ្វើការផ្លាស់ប្តូរបាន៕