(ភ្នំពេញ)៖ សម្រាប់លោកអ្នកដែលកំពុងស្វែងរកបន្ទប់សណ្ឋាគារស្នាក់នៅ ដែលមានផាកសុខភាព ចាប់ពីពេលនេះតទៅ តាមរយៈបណ្ណអេស៊ីលីដា (Visa, Mastercard, JCB, UnionPay) លោកអ្នកអាចធ្វើការកក់សណ្ឋាគារនៅទូទាំងពិភពលោកនៅលើគេហទំព័រ www.agoda.com/acledabank បានយ៉ាងងាយស្រួល និងទទួលបានការបញ្ចុះតម្លៃ ៦%ផងដែរ។
សម្រាប់លោកអ្នកមានតម្រូវការស្វែងរកកក់បន្ទប់សណ្ឋាគារស្នាក់នៅប្រកបដោយផាសុខភាព ហើយមិនដឹងរកនៅទីណានោះ ឥឡូវនេះលោកអ្នកអាចស្វែងរកលើវេបសាយ Agoda ដោយវាយ www.agoda.com/acledabank ដែលជាវេបសាយប្រាប់លោកអ្នកពីសណ្ឋាគារប្រណិតៗជាច្រើននៅទូទាំងពិភពលោក ដែលមានបរិយាសកាស និងបរិស្ថានល្អស្អាត។
អ្វីដែលពិសេសនោះ លោកអ្នកនឹងទទួលបានការបញ្ជុះតម្លៃ ៦% មួយឆ្នាំពេញ នៅពេលលោកអ្នក ធ្វើការទូទាត់ជាមួយបណ្ណអេស៊ីលីដា (Visa, Mastercard, JCB, UnionPay) ។ ការបញ្ចុះតម្លៃនេះនឹងផ្តល់ជូន សម្រាប់ការកក់បន្ទប់សណ្ឋាគារ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣ និងស្នាក់នៅរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៤៕