(កំពង់ធំ)៖ ស្វាគមន៍ការវិលត្រឡប់មកវិញ ជាមួយនឹងការប្រគំតន្រ្តីទេសចរណ៍ភេសជ្ជៈប៉ូវកម្លាំងខារ៉បាវ ឆ្នាំ២០២៣ និងជួបជាមួយនឹងកំពូលតារាចម្រៀងល្បីៗជាច្រើនរូប រួមមាន៖ អ្នកនាង ឱក សុគន្ធកញ្ញា លោក ហ្សូណូ លោក នី រតនា កញ្ញា ឈិន ម៉ានិច្ច លោក លីម តិចម៉េង និង សារុំ បញ្ញាស័ក្ក។

តន្រ្តីទេសចរណ៍ភេសជ្ជៈប៉ូវកម្លាំងខារ៉បាវ ឆ្នាំ២០២៣ នឹងរៀបចំនៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងតារាងបាល់ទាត់សាលាបឋមសិក្សាហ៊ុនសែន ទូលដំណាក់ ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកមពង់ធំ ចាប់ពីម៉ោង៦ល្ងាចតទៅ និងតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង៨យប់តទៅ៕

ចូលរួមឱ្យបានច្រើនកុះករ លោកអ្នកក៏អាចមានសំណាងឈ្នះរង្វាន់ជាច្រើនផងដែរ!