(ភ្នំពេញ)៖ សំណាងដើមឆ្នាំសម្រាប់គូស្នេហ៍ដែលរៀបការហើយថ្មោងថ្មីចំនួន៣៧គូ ទទួលបានរង្វាន់ប្រាក់លាន និងពរជ័យផ្ទាល់ពីអ្នកឧកញ៉ាល្បីនៅស្រុកខ្មែរ អ្នកឧកញ៉ា លាង ម៉េង ក្នុងកម្មវិធីប្រគល់រង្វាន់កាលពីចុងសប្តាហ៍មុនដែលមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស។

គូស្នេហ៍សំណាងជាងគេទាំង ៣៧គូ នេះបានជ្រើសរើស Cambodia Beer សម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការរបស់ខ្លួនកាលពីពេលថ្មីៗនេះ រួចក៏ជួបលាភធំឈ្នះរង្វាន់ប្រាក់សុទ្ធ ២០ លានរៀល និង១០លានរៀលពីការចាប់ឆ្នោតផ្សងសំណាង។ 

អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ជូនដល់គូស្នេហ៍តំណាងចំនួន៩គូ និងបានផ្តល់នូវពរជ័យដ៏មានអត្ថន័យយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជូនពរប្អូនៗដែលរៀបការហើយថ្មោងថ្មីស្រលាញ់គ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេង និងសូមឲ្យគ្រួសារមានសុភមង្គល។ ប្អូនៗត្រូវមានការតាំងចិត្តខ្ពស់ និងមានការយកយល់គ្នាទៅវិញទៅមកកុំធ្វើអ្វីគិតតែម្នាក់ឯង»។ 

អ្នកឧកញ៉ា លាង ម៉េង ដែលមហាជនក៏ស្គាល់ថាជាម្ចាស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានពាណិជ្ជកម្មជាច្រើនក្នុងដៃបានថ្លែងអំណរគុណដល់គូស្នេហ៍ទាំងអស់នៅទូទាំងប្រទេសកម្ពុជាដែលបានជឿទុកចិត្តលើក្រុមហ៊ុន និងជ្រើសរើស Cambodia Beer សម្រាប់ថ្ងៃសិរីមង្គលរបស់ខ្លួន។ 

Cambodia Beer នឹងធ្វើការចាប់រង្វាន់ជារៀងរាល់ខែដើម្បីផ្តល់លាភសំណាងដល់គូស្នេហ៍ទាំងអស់ដែលបានជាវ Cambodia Beer សម្រាប់ថ្ងៃមង្គលការ។ ជាវ Cambodia Beer សម្រាប់កម្មពិធីមង្គលការ ឬកម្មវិធីជួបជុំ ៥០ កេស ទទួលបានធុងទឹកកកដ៏ស្រស់ស្អាត ១ ឬ ១០០កេស ទទួលបានធុងប៉ាសដ៏ទំនើប ១ ឈុត ឬធុងទឹកកក ២ និងសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ប្រាក់សុទ្ធ ២០ លានរៀល ១០០រង្វាន់ ១០លានរៀល ២០០រង្វាន់។

Cambodia Beer រូបរាងប្រណីត រសជាតិឆ្ងាញ់អស្ចារ្យ! ពិសាដោយការទទួលខុសត្រូវ៕