(អាមេរិក)៖ តារា​ចម្រៀង​ប៉ុប Beyonce បាន​បំបែក​កំណត់ត្រា​ សម្រាប់​ការឈ្នះ​ពានរង្វាន់ដ៏ច្រើន ក្នុង​អាជីព​សិល្បៈ​នៅ​ក្នុង​កម្មវិធី «Grammy Awards» ដែលបានធ្វើឡើងកាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅនេះ ប៉ុន្តែ​បាន​ចាញ់​ម្ដង​ទៀត​ក្នុង​អាល់ប៊ុម​ល្បី​ឈ្មោះ​ប្រចាំ​ឆ្នាំ​ ព្រោះបានទៅ​លើ​តារា​ចម្រៀង​អង់គ្លេស Harry Styles។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

Beyonce ឈ្នះបានពានរង្វាន់ Grammys ចំនួនបួនបន្ថែមទៀតក្នុងឆ្នាំនេះ រួមទាំងអាល់ប៊ុមរាំល្អបំផុត ដែលនាំឲ្យពានដែលនាងទទួលបាន ពីអាជីពសិល្បៈសរុបដល់ទៅ ៣២ពាន ដែលនេះត្រូវបានគេចាត់ទុកថា លើសពីពានរង្វាន់ចំនួន៣១ ដែលប្រមូលបានដោយអ្នកដឹកនាំបុរាណលោក Georg Solti។

ទោះបីជានាងទទួលបានជោគជ័យ ជាច្រើនឆ្នាំមកនេះក៏ដោយ ក៏ Beyonce វ័យ៤១ឆ្នាំរូបនេះ មិនដែលឈ្នះពានរង្វាន់ «អាល់ប៊ុមល្អបំផុត» នោះដែរ។ ផ្ទុយទៅវិញ តារាចម្រៀងអង់គ្លេស Harry Styles ទៅវិញទេ បានឈ្នះពានរង្វាន់កំពូលមួយនេះ។

គួរជម្រាបថា បន្ទាប់ពីការរង់ចាំជាយូរ ពិធីប្រគល់ពានរង្វាន់ផ្នែកតន្ត្រីដ៏មានកិត្យានុភាពបំផុតលើពិភពលោក គឺ Grammy Award ក៏បានប្រព្រឹត្តទៅនៅទីក្រុងឡូសអេនជេលឡេស សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ (ម៉ោងនៅកម្ពុជា)៕