(ភ្នំពេញ)៖ ពិតជាមិនធម្មតានោះទេ ភេសជ្ជៈប៉ូវកម្លាំង WURKZ កាន់តែធ្វើឲ្យអតិថិជនរីករាយជាមួយនឹងការចែករង្វាន់ម៉ូតូហុងដាទ្រីមម្តង១១គ្រឿងជូនដល់អតិថិជនកំពូលសំណាងរបស់ខ្លួនដែលបានបង្កជាការភ្ញាក់ផ្អើលដល់ទស្សនិជន ដែលអញ្ជើញទៅមើលប្រដាល់នៅស្ថានីយទូរទស្សន៍បាយ័ន កាលពីថ្ងៃសៅរ៍កន្លងមកនេះ។

កាន់តែអស្ចារ្យ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានផ្តល់កិត្តិយសធ្វើការប្រគល់រង្វាន់ដោយផ្ទាល់ដៃតែម្តង និងបានលើកឡើងថា ក្រុមហ៊ុនជីប ម៉ុង មានពាណិជ្ជកម្មជាច្រើនស្ទើគ្រប់វិស័យ ដោយក្នុងនោះរួមមានក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំ ខ្មែរ ប៊ែវើរីជីស ដែលមានវត្តមានជាង១០ឆ្នាំមកហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា។

អ្នកឧកញ៉ា លាង ឃុន បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលបានគាំទ្រផលិតផលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។

អ្នកឧកញ៉ា លាង ឃុន បន្តថា៖ «ដើម្បីថ្លែងអំណរគុណដល់បងប្អូនអតិថិជនរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ក្រុមហ៊ុនក៏បានសម្រេចផ្តល់រង្វាន់ម៉ូតូ ហុងដាឌ្រីម ស៊េរីថ្មីសរុបរហូត ១២០០គ្រឿង។ ជាក់ស្តែង ថ្ងៃនេះយើងនឹងធ្វើការប្រគល់រង្វាន់ជូនដល់អ្នកឈ្នះចំនួន១១រូបមកពី៨ខេត្តទូទាំងប្រទេសកម្ពុជា ហើយយើងក៏នឹងប្រគល់រង្វាន់ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ»

អ្នកដែលទទួលរង្វាន់ម៉ូតូទាំង១១នាក់ខាងលើគឺអញ្ជើញមកពី៖ សៀមរាប ២នាក់ ពោធិ៍សាត់ ១នាក់ ត្បូងឃ្មុំ ១នាក់ តាកែវ ១នាក់ ព្រៃវែង ១នាក់ រតនគិរី ២នាក់ កំពត់ ២នាក់ និងកំពង់ធំ ១នាក់។

តើអ្នកណានឹងមានសំណាងបន្ទាប់គាស់ឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីមស៊េរីថ្មីពីភេសជ្ជៈប៉ូវកម្លាំង WURKZ?
ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បង្កើនថាមពលឥតឈប់ឈរ៕

KHMER BEVERAGES CO., LTD
Phnom Cheung Ek, Sangkat Cheung Ek, Khan Dangkor, Phnom Penh, Cambodia
Tel: +855 23 989 168 / Fax: +855 23 967 168