(បរទេស)៖ តារាចម្រៀងចាស់វស្សារធ្លាប់ល្បីល្បាញ Selena Gomez ត្រូវបានគេលើកហេតុផលនៅពីក្រោយមួយចំនួន ជុំវិញការអវត្តមានរបស់នាង ក្នុងកម្មវិធី Grammys ២០២៣ ខណៈនាងបានបាត់ខ្លួនគួរឱ្យកត់សម្គាល់ពីកម្មវិធីនេះ។ អវត្តមានរបស់នាងត្រូវបានអ្នកគាំទ្រដែលរង់ចាំមើល Gomez ជួបជុំមិត្តចាស់របស់នាង និងមិត្តរួមតន្ត្រី Taylor Swift ហាក់ខកចិត្ត និងមានចម្ងល់ជាខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

Selena Gomez ត្រូវបានគេដឹងថា ខកខានពីក្រសែភ្នែកទស្សនិកជនអស់រយៈពេលពីរបីឆ្នាំមកហើយ ដោយសារបញ្ហាសុខភាពផ្លូវចិត្ត។ លើស​ពី​នេះ នាងក៏ត្រូវបានគេដឹងថា ​បាន​វះកាត់កាលពី​ឆ្នាំ​២០១៧​ផង​ដែរ​។​ ដោយ​សារ​តែ​មាន​បញ្ហា​នេះ​ តារា​ចម្រៀង​រូប​នេះ​បាន​ចំណាយ​ពេល​យូរ ដើម្បីព្យាបាលជំងឺ និងត្រូវឃ្លាតឆ្ងាយពីទស្សនិកជន។ ទោះបីជាបន្ទាប់ ពីការចេញផ្សាយភាពយន្តឯកសារថ្មីៗនេះរបស់នាង «My Mind & Me» និងការវិលត្រឡប់របស់នាងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្តី អ្នកគាំទ្រសង្ឃឹមថាតារានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តន្ត្រីធំៗប្រចាំឆ្នាំ ក៏ប៉ុន្តែការរំពឹងរបស់អ្នកគាំទ្រ និងខកខានទៅវិញ។ 

ហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើនដែលតារារូបនេះខកខាន គឺទំនងជាមិនចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺដោយសារតែនាងមិនមានការតែងតាំងដោយផ្ទាល់សម្រាប់ពានរង្វាន់ណាមួយនៅឆ្នាំនេះ។ ទោះបីជានាងបានចូលរួមក្នុងការតែងតាំងអាល់ប៊ុមប្រចាំឆ្នាំក៏ដោយ ប៉ុន្តែត្រូវបានបញ្ចូលក្នុងអាល់ប៊ុម «Music of Spheres» របស់ Coldplay បន្ទាប់ពីបានសហការគ្នាលើបទចម្រៀង «Let Somebody Go»