(ភ្នំពេញ)៖ បន្ទាប់ពីការកសាងអស់ពេលជាយូរមក ជាមួយនឹងការចាក់បេតុងចុងក្រោយ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារ ដូចការគ្រោងទុកនៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2023។

លោក Sheng Jiaqian នាយករងប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងលោក Xiao Haibo អគ្គនាយករងនៃក្រុមហ៊ុន Shanghai Baoye បានចូលរួមក្នុងពិធីនេះ ព្រមទាំងបានឡើងថ្លែងសុន្ទរកថា ដើម្បីជាសាក្ខីភាពក្នុងពិធីដ៏អស្ចារ្យនេះ។

លោក Sheng Jiaqian បានសម្តែងការអរគុណចំពោះក្រុមហ៊ុន Shanghai Baoye និងក្រុមហ៊ុន Sinohydro ដែលជាក្រុមហ៊ុនសាងសង់របស់គម្រោងនេះ។ លោកបានបន្តថា ភាពជោគជ័យនៃការបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សា គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកទាំងអស់ ក្នុងក្រុមហ៊ុនព្រីនស៍ ក៏ដូចជាអ្នកពាក់ព័ន្ធនឹងការងារសាងសង់នេះទាំងអស់។

ចាប់ពីដីទទេ រហូតដល់ប្លង់មេដែលពោរពេញទៅដោយការស្រមៃ រហូតដល់អគារខ្ពស់ស្កឹមស្កៃ គ្រប់ដំណាក់កាលសាងសង់នីមួយៗរបស់គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ និងបានកសាងយ៉ាងផ្ចិតផ្ចង់។ រាល់ចំណុចនីមួយៗបានបង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ រាល់ឥដ្ឋ និងក្បឿងនីមួយៗត្រូវបានសាងសង់ឡើង ដើម្បីបំពេញតាមការសន្យាលើគុណភាពសំណង់សម្រាប់ម្ចាស់ផ្ទះគ្រប់រូប។

ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាគម្រោងដ៏សំខាន់មួយនៅក្នុងប្លង់ផែនការរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយក៏ជាគម្រោងដ៏សំខាន់មួយ ដែលបានទាញយកអត្ថប្រយោជន៍ពីនិន្នាការអភិវឌ្ឍន៍នៃ «តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ» ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងដល់អាជីវកម្ម និងការរស់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ភ្នំពេញ CBD ។

ដោយផ្អែកលើការអនុវត្តបេសកកម្មសាជីវកម្ម «កសាងជីវិតឲ្យកាន់តែប្រសើរ» របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ ហេបភីនីស ផ្លាហ្សា ក៏បាននិងកំពុងបន្តស្វែងយល់ពីតម្រូវការរបស់អតិថិជន ក៏ដូចជាស្វែងយល់ពីចំណូលចិត្ត និងការរស់នៅរបស់យុវវ័យសម័យថ្មីក្នុងទីក្រុងផងដែរ។ ដោយពិចារណាទៅលើកន្លែងដែលមានមុខងារច្រើន និងចម្រុះបែបក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្រុមហ៊ុនបានដាក់លក់នូវប្រភេទខុនដូជាច្រើនប្រភេទ ដែលមានទំហំចាប់ពី 32-247ម៉ែត្រការ៉េ រូមមានខុនដូបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេងមួយ និងបន្ទប់គេងពីរ -ល-។

ទាំងនេះ អាចបំពេញនូវរាល់តម្រូវការស្នាក់នៅរបស់អតិថិជន។ បន្ថែមពីលើតម្រូវការមូលដ្ឋាននៃការស្នាក់នៅ ព្រីនស៍ ហេបភីនីស ផ្លាហ្សា បានសង្កត់ធ្ងន់បន្ថែមលើគំរូជីវិតយុវវ័យដែលមាន "ភាពថ្មីស្រស់ + ទំនាក់ទំនង + ការលូតលាស់" ដែលធ្វើឲ្យយុវជនក្នុងទីក្រុងភ្នំពេញអាចរីករាយជាមួយនឹងជីវិតដែលមានក្តីសុខពិតៗ។

ព្រីនស៍ ហេបភីនីស ផ្លាហ្សា ក៏បានធ្វើការកែលម្អប្រភេទខុនដូ ស្របតាមតម្រូវការជាក់ស្តែងផងដែរ ដោយបានដាក់ចេញនូវប្រភេទខុនដូថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ប្រភេទខុនដូ A1 និង A2 អាចផ្លាស់ប្តូរទៅជាបន្ទប់គេងពីរតាមរយៈការឌីហ្សាញឡើងវិញ ដោយរួមបញ្ចូលគ្នាទៅជាខុនដូតែមួយដែលមានបន្ទប់គេងពីរ និងមានទំហំ 76ម៉ែត្រការ៉េ ។ប្រភេទខុនដូថ្មីនេះ គឺមានការពេញនិយមយ៉ាងខ្លាំង ព្រោះមិនទាន់មានប្រភេទខុនដូបែបនេះនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះនៅឡើយទេ ហើយក៏មានតម្លៃសមរម្យផងដែរ។

ជាមួយគ្នានេះ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏មានផ្តល់គោលការណ៍លក់ ដែលមានលក្ខខណ្ឌងាយស្រួល និងការបញ្ចុះតម្លៃពិសេស ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញផ្ទះផងដែរ។ ទិញផ្ទះឥឡូវនេះ លោកអ្នកអាចបង់ប្រាក់ដំបូងចំនួន 20% ក្នុងរយៈពេល 6ខែ សម្រាប់ផ្ទះគ្រប់ប្រភេទ ហើយក៏អាចទទួលបានការបង់រំលស់រយៈពេលវែង ពីក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅខែមីនា ឆ្នាំ2015 និងជាក្រុមហ៊ុនគំរូមួយ ដែលបានបង្កើតឡើងស្របតាមនិន្នាការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។ បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់អស់រយៈពេល 8ឆ្នាំកន្លងមក ក្រុមហ៊ុនបានបង្កើតឡើងនូវលំនាំអាជីវកម្មចម្រុះមួយ ដោយផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យ គួបផ្សំនឹងការអភិវឌ្ឍលើវិស័យពាក់ព័ន្ធនានា ដូចជាសេវាកម្មគ្រប់គ្រងអចលនទ្រព្យ មជ្ឈមណ្ឌលកម្សាន្ត អចលនទ្រព្យពាណិជ្ជកម្ម និងផ្សារទំនើប។ល។ ដែលបានបង្កើតជាប្រព័ន្ធឧស្សាហកម្មអចលនទ្រព្យដ៏ពេញលេញមួយ ដែលមានលក្ខណៈជាខ្សែសង្វាក់បិទជិត៕