(ភ្នំពេញ)៖ កាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ូតូ Peugeot Django បានរកឃើញអតិថិជនដំបូងដែលបានជ្រើសរើសយកម៉ូតូប្រភេទ sport style ពណ៌ Racing Green។ គូស្នេហ៍ទើបតែរៀបការថ្មីថ្មោង បង្ហាញពីភាពរំភើបពេញចិត្តជាខ្លាំង ពេលបានឃើញប្រភេទម៉ូតូ Scooter របស់ប្រទេសបារាំងមួយនេះ។ វាស័ក្តិសមបំផុតសម្រាប់គូស្វាមីភរិយាថ្មីថ្មោងព្រោះពួកគេរីករាយនឹងការបើកបរទៅគ្រប់ទីកន្លែងដែលពួកគេប្រាថ្នា។

តាមសម្តីរបស់អតិថិជន Django Racing Green នេះបានឱ្យដឹងថា «ខ្ញុំធ្លាប់បានឮច្រើនអំពីម៉ូតូ Peugeot ដែលមានអាយុកាល ១២៥ ឆ្នាំ មិនថាប្រភេទយានយន្ត ឬទោចក្រយានយន្តនោះទេ។ ខ្ញុំភ្ញាក់ផ្អើលនៅយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានលឺថាម៉ូតូនេះមានលក់នៅក្នុងប្រទេសកម្ពុជាហើយ។ ខ្ញុំពេញចិត្តនូវប្រភេទ cooling style របស់វាដែលបានបំផុសគំនិតពីការវិវត្តនៃប្រភេទ Scooter S55 ក្នុងឆ្នាំ 1953 ហើយភាពជោគជ័យដ៏អស្ចារ្យក្នុងឆ្នាំនោះនាំអោយមានវត្តមាននៃ Django នាពេលបច្ចុប្បន្ននេះ»

* គុណភាពរបស់ម៉ូតូ Peugeot Motocycles

ម៉ូតូ Peugeot Django មានភាពល្បីល្បាញសម្រាប់គុណភាពនិងភាពរឹងមាំ។ និយាយឱ្យសាមញ្ញ Peugeot Django គឺជាប្រភេទ Scooter ជំនាន់ថ្មីដែលមានភាពពេញនិយមជាងគេសម្រាប់ក្រុមហ៊ុនម៉ូតូ Peugeot Motocycles ។ ម៉ូតូនេះទទួលបានការវាយតម្លៃវិជ្ជមានច្រើនពីអតិថិជន ទាំងស្ទាយ និងការបើកបរ ដែលផ្តល់នៅផាសុកភាព។

សម្រាប់ម៉ូតដែលច្នៃចេញមក អតិថិជន ជាច្រើនពេញចិត្តចំពោះការរចនាដែលបំផុសចេញពីស្ទាយបែប Reto និងមានភាពច្នៃប្រឌិតយ៉ាងល្អិតល្អន់។ ប្រភេទ Scooter ជំនាន់ថ្មីដែលមានពីរពណ៌ក្នុងតួខ្លួនតែមួយនេះ គឺជាម៉ូតូក្នុងក្តីស្រមៃសម្រាប់អ្នករាល់គ្នាដែលត្រូវការរសនិយមខ្ពស់សម្រាប់បរិបទរស់នៅ។

ម៉ាស៉ីរបស់ម៉ូឌែល Django ត្រូវបានគេចាត់ទុកថាល្អសម្រាប់ការបញ្ជូនថាមពលដោយរលូន និងប្រសិទ្ធភាពប្រេង។ ប្រភេទម៉ូតូ Scooter នេះត្រូវបានគេនិយាយថាផ្តល់នូវការធ្វើដំនើរដោយរលូន និងពូកកែបខាងមុខនិងក្រោយទន់ល្មើយជាការធ្វើអោយមានផាសុកភាព និងភាពបត់បែនបានល្អមិនថាអ្នកជិះម្នាក់ឯង ឬពីរនាក់នោះទេ។ ក្រៅពីនេះលោកអ្នកអាចជឿជាក់បានលើប្រព័ន្ធសុវត្ថិភាព ជាមួយប្រព័ន្ធប្រាំង ABS នៅកង់ខាងមុខរបស់ម៉ូតូផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមអំពីម៉ូតូ Peugeot Motocycles អតិថិជនអាចទំនាក់ទំនងតាមលេខទូរសព្ទ៖ 095 666 373/095 666 372