(ដូហា)៖ បុរសសញ្ជាតិព័រទុយហ្គាល់ លោក Carlos Queiroz ត្រូវបានតែងតាំង ជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិកាតា ក្រោមតម្លៃពលកម្ម និងកិច្ចសន្យាបិទជិត។

យោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិកាតា ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នោះ មិនមានគ្រូបង្វឹកនោះទេចាប់តាំងពីកិច្ចសន្យារយៈពេលវែងរបស់លោក Felix Sanchez បានផុតកំណត់ កាលពីដំណាច់ឆ្នាំមុន។

ប៉ុន្តែលោក Queiroz ដែលបានជំនួសតំណែងលោក Sanchez នោះ មិនមានការងារធ្វើនោះទេ ចាប់តាំងពីអ៊ីរ៉ង់បានធ្លាក់ចេញពី World Cup នាឆ្នាំ២០២២ ដូចគ្នា ដ្បិតកន្លងមកលោកក៏ធ្លាប់ដឹកនាំជម្រើសជាតិកូឡុំប៊ី និងអេហ្ស៊ីប រួមទាំងក្លិបអាជីព Real Madrid ដែរ៕