(បរទេស)៖ តារាបូលីវូដល្បីៗជាច្រើននាក់ បានសម្តែងការសោកស្ដាយ ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារ ប្រទេសទួរគី និងស៊ីរី សម្លាប់មនុស្សរាប់ពាន់នាក់។ នៅក្នុងសារ Instagram តារាសម្ដែងល្បីៗក្នុងវិស័យបូលីវូដជាច្រើន បានសម្តែងក្តីរន្ធត់ និងសោកស្តាយ ព្រមទាំងបួងសួងដល់អ្នកដែលរងគ្រោះដោយសារការរញ្ជួយដីនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Hindustan Times។

តារាសម្តែងស្រីល្បីឈ្មោះរបស់ឥណ្ឌាអ្នកនាង Priyanka Chopra, Alia Bhatt, Shilpa Shetty, Soni Razdan, and RajKummar Rao ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមតារាល្បីៗជាច្រើនទៀត ដែលបានបង្ហោះសារ Intagram ចូលរួមសោកស្តាយចំពោះជនរងគ្រោះដោយសារហេតុការណ៍រញ្ជួយដី នៅតួកគី និងស៉ីរី ព្រមទាំងបានបួងសួងដល់ជនរងគ្រោះទាំងអស់ផងដែរ។

ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសតួកគី និងស៉ីរី កំពុងបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេដោយគិតត្រឹមព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈចំនួនអ្នកស្លាប់បានបន្តកើនដល់ច្រើនជាង ៧,៨០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំ ប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទដើមសប្ដាហ៍នេះ៕