(ប៊ូណូអាយរេស)៖ ប្រទេសនៅតំបន់អាមេរិកឡាទីនមានដូចជា អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ ត្រូវបានគេមើលឃើញថា កំពុងនាំមុខគេសម្រាប់តំណែងម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅឆ្នាំ២០៣០ ក្រោយប្រកាសធ្វើសហម្ចាស់ផ្ទះរួចមក។

អាហ្សង់ទីន ដែលទើបឈ្នះពាន World Cup 2022 នៅប្រទេសកាតាក្នុងខែធ្នូនោះ បានរៀបចំកម្មវិធីប្រកាសជាផ្លូវការ ពីការចូលរួមដេញថ្លៃពីសំណាក់ ៣ប្រទេសផ្សេងទៀតក្បែរខាងគ្នាកាលពីថ្ងៃអង្គារម្សិលមិញ។

ប្រជាជាតិទាំង៤ ស្ថិតនៅតំបន់អាមេរិកខាងត្បូងខាងលើនេះ បានស្នើរួមគ្នាឲ្យមាន World Cup នៅដែនដីដែលជាកំណើតបាល់ទាត់បានចាប់កំណើត ដែលពួកគេត្រូវប្រជែងជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ រួមទាំងម៉ារ៉ុក និងអារ៉ាប៊ីសាអូឌីតទៀតដែរ។

សហរដ្ឋអាមេរិក កាណាដា និងមិចសិច នឹងធ្វើសហម្ចាស់ផ្ទះសម្រាប់ World Cup 2026 បន្ទាប់ពីប្រទេសនៅអាស៊ី កាតាធ្វើម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០២២ នោះ។

អ៊ុយរ៉ាហ្គាយ អតីតជើងឯក World Cup ២សម័យកាល និងជាប្រទេសបានធ្វើម្ចាស់ផ្ទះមុនគេដែរនាឆ្នាំ១៩៣០ មក បានឈ្នះពានមាន ៤ឆ្នាំម្តងនេះក្នុងទឹកដីរបស់ខ្លួននៃរដ្ឋធានី Montevideo តែម្តង គ្រាដែលអាហ្សង់ទីនដែលបានធ្វើម្ចាស់ផ្ទះនៅឆ្នាំ១៩៧៨ ប៉ុន្តែបានឈ្នះពាន World Cup ដំបូងក្នុងឆ្នាំ១៩៦២ នៅប្រទេសឈីលី និងលើកទី៣ ចុងក្រោយនៅឆ្នាំ២០២២ ក្នុងប្រទេសកាតា៕