(ភ្នំពេញ)៖ នាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ខាងមុខនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែលនឹងមានផ្ដល់ជូននូវកម្មវិធី Happy Valentine’s Day Promotion ដែលជាព្រឹត្ដិការណ៍ប្រូម៉ូសិនពិសេសក្នុងការចែករំលែកក្ដីស្រឡាញ់ជូនអតិថិជនទាំងអស់គ្នា ដែលការបញ្ចុះតម្លៃនេះមានវត្តមាននៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ចាប់ពីថ្ងៃទី ០៨ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

អតិថិជន នឹងទទួលបានការផ្ដល់ជូននៅប្រូម៉ូសិនរហូតដល់ ៣០% ពីបណ្តាហាងម៉ាកល្បីៗជាច្រើននៃផ្សារទំនើបទាំង២សាខានេះ ដូចជា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងមានការបញ្ចុះតម្លៃពីរោងភាពយន្ដ Legend by Ize, មជ្ឈមណ្ឌលកម្សាន្ដ Neo Game Oasis, Super Doozii, ហាងលក់កាបូបនិងស្បែងជើង Jelly bunny, Fred Perry និងហាងផ្សេងៗជាច្រើនទៀត។ រីឯផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នឹងមានការបញ្ចុះតម្លៃពីហាង K-Four, SamSung, ឱសថស្ថាន Ucare Pharmacy, Nature Republic, ហាងលក់សម្លៀកបំពាក់ Balabala, Aeropostale, Ten11 អាហារដ្ឋាន Papa Johns Pizza, Potato Corner, Starbuck និងហាងផ្សេងៗជាច្រើនទៀតផងដែរ។

កាន់តែពិសេសជាងនេះទៅទៀត អតិថិជនគ្រាន់តែចំណាយថវិកាចាប់ពី ២០ ដុល្លារឡើងទៅនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងចំណាយថវិកាចាប់ពី ១៥ ដុល្លារឡើងទៅនៅ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្នុងការទិញទំនិញនៃគ្រប់ហាងទាំងអស់នៅផ្សារទំនើបទាំង២នេះ រួចអតិថិជនអាចធ្វើការប្ដូរវិក័យបត្រ ដើម្បីចាប់រង្វាន់ជាច្រើនរួមមាន ប័ណ្ណទឹកប្រាក់១០$, ប័ណ្ណបញ្ចុះតម្លៃទៅលើ ផ្សារទំនើប ជីប ម៉ុង, សំបុត្រកុន, សំបុត្រកន្លែងលេងកម្សាន្ដ, អាហារ និងភេសជ្ជៈ និងកាបូបស្ពាយដ៏ស្រស់ស្អាតរបស់ជីប ម៉ុង រីថែល។

មិនត្រឹមតែប៉ុណ្ណោះផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានរៀបចំការតាំង ពិព័រណ៍នៃក្តីស្រឡាញ់ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ ជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗ ស្តង់អាហារ ស្តង់សម្លៀកបំពាក់ គ្រឿងសម្អាង និង សម្ភារៈប្រើប្រាស់ជាច្រើនទៀតផង។ លើសពីនេះក៏មានការប្រគុំតន្រ្តីដោយការចូលរួមពីកំពូលតារាចម្រៀង កញ្ញា សុខ ពិសី, ម្ចាស់ជ័យលាភី Cambodian Idol លោក លឹម តេចម៉េង, អ្នកនាង កាតុ, លោក ប៉ែន ចំរុង និង អ្នកនាង នៅ សូនីតា ផងដែរ។ សូមកុំអោយឱកាសដ៏ពិសេសនេះកន្លងផុតអោយសោះនេះណា៎!។

គួរបញ្ចាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ទាំង២សាខានេះ ដែលសុទ្ធសឹងតែជាផ្សារទំនើបខ្នាតធំពោរពេញទៅដោយសេវាកម្ម និងផលិតផលដែលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកំសាន្ដ ប្រកបដោយបរិយាកាសល្អ មានផាសុខភាព ព្រមទាំងមានចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជន។

តោះ រួសរាន់ឡើង! ណាត់គ្នាមកចូលរួមទិញទំនិញល្អៗ និងដើរលេងកម្សាន្ដជាមួយ ជីប ម៉ុង ម៉ល ក្នុងថ្ងៃកម្មវិធី Happy Valentine’s Day Promotion ទាំងអស់គ្នាណា
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/271MegaMall
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmongsensok/
ឬទាក់ទងមកលេខ៖ 070 822 822 ឬ 096 888 9 888 ។

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

* លេខទូរសព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]
* ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ កែប្រែលក្ខខណ្ឌណាមួយទៅលើការបញ្ចុះតម្លៃខាងលើនេះ នៅពេលណាក៏បាន និងតាមការសម្រេចចិត្តតែមួយគត់របស់ក្រុមហ៊ុន៕