(ភ្នំពេញ)៖ ម្ចាស់ក្រុមហ៊ុនជីប ម៉ុង គ្រុបដ៏ល្បីនៅកម្ពុជា អ្នកឧកញ៉ា លាង ម៉េង បានប្តេជ្ញាបម្រើសេវាកម្មរាប់រយឆ្នាំដល់អតិថិជននៅកម្ពុជា ខណៈរូបលោកអញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ជូនដល់អតិថិជនកំពូលសំណាងទាំង ២០នាក់ ដែលបានគាស់ឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពីក្រោមក្រវិលកំប៉ុង Cambodia Beer។

អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា៖ «ខ្ញុំមានកិត្តិយសដែលបានធ្វើអាជីវកម្មនៅកម្ពុជាអស់រយៈពេលជិត៤០ឆ្នាំ បង្កើតការងារឲ្យកូនខ្មែរធ្វើជាហូរហែ និងតែងតែវិនិយោគបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋយើងទទួលបាននូវបទពិសោធន៍ថ្មី»

អ្នកឧកញ៉ា លាង ម៉េង ក៏ជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានពហុពាណិជ្ជកម្មក្នុងដៃប្រមាណ១៣អាជីវកម្មធំៗដែលសុទ្ធតែជាអាជីវកម្មផ្តល់សេវាកម្ម និងផលិតផលគុណភាពខ្ពស់ជូនប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា៖ «យើងធ្វើអ្វីគ្រប់យ៉ាងគឺគិតគូរច្បាស់លាស់ដល់អតិថិជន និងផ្តល់កិត្តិយសដល់ប្រជាពលរដ្ឋខ្មែរ។ យើងជាក្រុមហ៊ុនក្នុងស្រុកមួយដែលអាចធ្វើល្អដូចប្រទេសជិតខាង និងប្រទេសក្នុងពិភពលោក ហើយខ្ញុំនឹងខិតខំធ្វើបន្ថែម ដើម្បីធ្វើយ៉ាងមិចបន្តបេសកម្មបម្រើសេវាកម្មដល់ប្រជាពលរដ្ឋកម្ពុជា ដល់ទៅ១០០ឆ្នាំ»

អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់ទៀតថា រោងចក្រខ្មែរ ប៊ែវើរីជីស ប្រើបច្ចេកវិទ្យាទំនើបចុងក្រោយគេបំផុត និងបានយកអ្នកជំនាញពីសហគមន៍អ៊ឺរ៉ុបមកត្រួតពិនិត្យម៉ឺងមាត់បំផុតដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មមួយនេះល្អពិតប្រាកដមែន។

អ្នកឧកញ៉ា លាង ម៉េង ក៏បានអរគុណដល់បងប្អូនដែលគាំទ្រ Cambodia Beer និងបានបញ្ជាក់ទៀតថារង្វាន់ដែលក្រុមហ៊ុនផ្តល់ជូនគឺពិតជាមានតម្លាភាពពិតប្រាកដ និងសុក្រឹតជាទីបំផុត។

គួរបញ្ជាក់ថា Cambodia Beer មានផ្តល់រង្វាន់ជូនអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមានរង្វាន់ធំទឹកប្រាក់ ២ម៉ឺនដុល្លារ រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីចំនួន២០២៣ គ្រឿង ដែលក្រុមហ៊ុនធ្វើការចែករង្វាន់ជារៀងរាល់សប្តាហ៍ និងមានផ្សាយផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍ផងដែរ។

Cambodia Beer រូបរាងប្រណិត រសជាតិឆ្ងាញ់អស្ចារ្យ! ពិសាដោយការទទួលខុសត្រូវ៕