(កំពង់ស្ពឺ)៖ ក្នុងទិវានៃក្តីស្រលាញ់ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងប្រារព្ធមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ ចំនួន ២ទីតាំង និង ២រាត្រីពេញ ផ្ទួនៗគ្នា នៅថ្ងៃទី ១៣-១៤ កុម្ភៈខាងមុខនេះ ក្នុងក្រុងតាខ្មៅ និង មណ្ឌលកីឡា ទីរួមខេត្តកំពង់ស្ពឺ។

វត្តមាន ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, តន់ ចន្ទសីម៉ា, ពេជ្រ សោភា,ឆន សុវណ្ណារាជ, លោក ខេម, យូរី, តារារ៉េប និងតារាចម្រៀងល្បីៗជាច្រើនដួងថែមទៀត នឹងរួមគ្នាធ្វើឱ្យ អ្នកគាំទ្រនិងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវភាពរីករាយ ជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនេះ នឹងមានការផ្សាយផ្ទាល់ លើកញ្ចក់ ទូរទស្សន៍ PNN, ហង្សមាស HDTV, និងFacebook ផ្លូវការ Beer GANZBERG និង Galaxy Navatra ពិសេសបន្ថែមលើសពីនេះ មហាព្រឹត្តិការណ៍នេះក៏មានសហការណ៍ចូលរួមផ្នែកបច្ចេកវិទ្យាសំលេងទំនើបចុងក្រោយពីដោយក្រុមហ៊ុន Nano Sound ធានាថាពិតជាសប្បាយ អស្ចារ្យពុំធ្លាប់មានលើសពីមុនមក៕