(ភ្នំពេញ)៖ ធនាគារ ប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជកម្មក្នុងស្រុកមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅ ហោសហ្គូរូ បានក្លាយជាដៃគូសហការជាផ្លូវការក្នុងការលើគម្រោង «ទិញពេលនេះ បង់ពេលក្រោយ» (BNPL) ដើម្បីផ្ដល់ជូនអតិថិជននូវជម្រើសទូទាត់ប្រាក់កាន់តែងាយស្រួល សម្រាប់រាល់ការបញ្ជារទិញនៅក្នុងផ្សារទំនើប ហោសហ្គូរូ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍ថា តាមរយៈកិច្ចសហការ រវាងធនាគារ ប្រ៊ីដ និងផ្សារទំនើប ហោសហ្គូរូ លើកម្មវិធីការបង់រំលស់ប្រចាំខែ កាលពីចុងខែមករាមកនេះ នឹងអាចពង្រីកវិសាលភាពក្នុងការផ្ដល់ជូនដល់អតិថិជនកាន់តែច្រើននូវជម្រើសផលិតផលដ៏សម្បូរបែប និងភាពបត់បែននៅពេលពួកគេសម្រេចចិត្ត បញ្ជារទិញផលិតផលណាមួយសម្រាប់គេហដ្ឋានរបស់ពួកគេ។

លោកបានបន្ថែមថា អតិថិជនអាចជ្រើសរើសសម្ភារៈដូចជា ទូរទស្សន៍ គ្រឿងសង្ហារឹមម៉ាកល្បីៗ និងការតុបតែងគេហដ្ឋានជាមួយនឹងការបង់រំលស់ប្រចាំខែដែលមានលក្ខខណ្ឌដ៏សមរម្យ។

ធនាគារ ប្រ៊ីដ កំណត់គោលដៅក្នុងការបើកដំណើរការគម្រោង ទិញពេលនេះ បង់ពេលក្រោយ ជាមួយនឹងផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅ ហោសហ្គូរូ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ។ សម្រាប់លក្ខខណ្ឌពេញលេញនឹងត្រូវបានប្រកាសដោយ ធនាគារ ប្រ៊ីដ។

ផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅ ហោសហ្គូរូ គឺជាមជ្ឈមណ្ឌលតែមួយសម្រាប់ការកែលម្អរគេហដ្ឋាន និងដំណោះស្រាយការរស់នៅ ដែលមានផ្គត់ផ្គង់នូវផលិតផលជាច្រើន ដូចជា គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន គ្រឿងអេឡិចត្រូនិក គ្រឿងតុបតែងគេហដ្ឋាន ថ្នាំលាប គ្រឿងសំណង់ ឧបករណ៍ជួសជុល និងម៉ាស៊ីនត្រជាក់ ដែលដាក់លក់នៅក្នុងតម្លៃសមរម្យ។

ធនាគារ ប្រ៊ីដ ជាធនាគារពាណិជ្ជកម្មក្នុងស្រុកដែលមានចក្ខុវិស័យក្នុងាការក្លាយជាដៃគូហិរញ្ញវត្ថុសម្រាប់លោកអ្នកនាពេលបច្ចុប្បន្ន និងសម្រាប់អ្នកជំនាន់ក្រោយៗទៀត ដែលផ្ដល់សេវាកម្មហិរញ្ញវត្ថុដែលអាចឲ្យលោកអ្នកជឿទុកចិត្តបានតាមរយៈស្ដង់ដារសេវាកម្មសកល ដែលធ្វើឲ្យធនាគារមានភាពងាយស្រួល និងសុវត្ថិភាព៕