(ប៊ែលហ្ស៊ិក)៖ លោក Domenico Tedesco បានសម្រេចកិច្ចព្រមព្រៀងជាមួយនិងសហព័ន្ធបាល់ទាត់ប៊ែលហ្សិក ក្នុងការតែងតាំងលោកជាគ្រូបង្វឹកថ្មី បន្ទាប់ពីការចាក់ចេញរបស់លោក Roberto Martinez។ នេះបើតាមប្រភពពី BBC នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងរបស់លោក Domenico Tedesco រវាងក្រុមជម្រើសជាតិប៊ែលហ្ស៊ិក គឺមានរយៈពេលរហូតដល់ក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ UEFA European Championship 2024 ដែលលោកបានលើកឡើងថា «នេះជាកិត្តិយសដ៍អស្ចារ្យក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ប៊ែលហ្សិក»

បុរសវ័យ ៣៧ឆ្នាំ Domenico Tedesco ជាអតីតធ្លាប់ធ្វើជាគ្រូបង្វឹកក្រុម Schalke, Spartak Moscow និងក្រុម RB Leipzig ហើយនេះជាកិច្ចការគ្រូបង្វឹកក្រុមជម្រើសជាតិថ្មីក្នុងអាជីពរបស់លោក ហើយកិច្ចការដំបូងរបស់លោកនឹងដឹកនាំក្រុមប៊ែលហ្សិក ប្រជែងជាមួយក្រុមស៊ុយអែត ក្នុងវគ្គជម្រុះពានរង្វាន់ Euro 2024 នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ៕