(អាមេរិក)៖ Madame Tussauds ដែលជាសារមន្ទីរដ៏ល្បីនៅទីក្រុងញូវយ៉ក បានបង្ហាញរូបក្រមួនថ្មីមួយរបស់តារាចម្រៀង Rihanna ខណៈការបង្ហាញនេះ គឺមុនការសម្តែងវគ្គពាក់កណ្តាលនៃ Super Bowl របស់នាងនៅថ្ងៃអាទិត្យនេះចូលមកដល់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន en.as នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ 

ជាការពិតរូបក្រមួនថ្មីនេះ ត្រូវបានគេដឹងថាចំណាយពេល៦ខែ ដើម្បីបង្កើតឡើង ដែលរូបនោះទៀតសោត គឺធ្វើឡើងតាមឈុតដែលនាងស្លៀកចូលរួមកម្មវិធី «Met Gala» កាលពីឆ្នាំ២០១៨ ហើយក៏បានបំពាក់ដោយភ្លើង LED ផងដែរ។ ជាពិសេសនោះ​ គឺរូបក្រមួននេះ ត្រូវបានលម្អដោយក្រចកដាំពេជ្រ ចិញ្ចៀនធំៗ ខ្សែកជើងពេទ្យ រួមទាំងស្នាមសាក់របស់ Rihanna ខណៈអ្នកចូលសារមន្ទីរ គឺនឹងអាចចូលទស្សនារូបក្រមួនថ្មីនេះ ក្នុងបន្ទប់ Glow Gala ដែលពោរពេញទៅដោយរូបក្រមួនរបស់សិល្បករល្បី។ 

គួរជម្រាបថា តារាចម្រៀង Rihanna គិតត្រឹមដើមឆ្នាំ២០២៣ នាងមានប្រាក់ប្រមាណ ១,៧ពាន់លានដុល្លារ។ នេះបើតាមការទស្សនាវដ្តី Forbes។ តារារូបនេះ ក៏នឹងសម្តែងក្នុងកម្មវិធី Super Bowl ពាក់កណ្តាលម៉ោងថ្ងៃអាទិត្យនេះ ដែលជាការសម្តែងលើកដំបូងរបស់នាងចាប់តាំងពីកម្មវិធី «Grammies» ឆ្នាំ២០១៨៕