(សៀមរាប)៖ សហគ្រាសសង្គមហ្វារខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំខួប១០ឆ្នាំ និងអបអរសាទរដែលទើបបំបែកឯកទគ្គកម្មពិភពលោកGuinness World Records នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

លោក ឃួន ដេត សហស្ថាបនិកហ្វារពន្លឺសិល្បៈ បានឲ្យដឹងថា សហស្ថាបនិកហ្វារពន្លឺសិល្បៈ បង្កើតឡើតនៅឆ្នាំ២០១៣ គឺមានរយៈពេល១០ហើយ។ លោកបានបន្តថា ការចាប់ផ្ដើមរហូតមកដល់ពេលនេះ ក្រុមការងារគឺគឺមានសហការល្អ និងពុះពារនូវរាល់ឧបសគ្គ ដែលបានជួបប្រទះនាពេលកន្លងមក។

លោកថា ក្នុងរយៈពេល៣ឆ្នាំនេះ ធ្វើឱ្យយើងមកមានបទពិសោធន៍ច្រើនដែលនឹកស្មានមិនដល់ ប៉ុន្តែរយៈពេលថ្មីៗកន្លងទៅនេះជំងឺកូវីដបានធូរស្បើយ នឹងមានការសុំាទៅនឹងជំងឺនេះ ហើយប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំង គ្រប់គ្នា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ ដែលធ្វើឲ្យភ្ញៀវទេសចរមានសន្ទុះឡើងវិញគួរឱ្យកត់សម្គាល់។

លោក ឃួន ដេត បានបន្តទៀតថា សហគ្រាសសង្គមហ្វារ បង្កើតឡើងក្នុងគោលបំណងបង្កើតការងារដល់សិល្បករ ដែលបានបញ្ចប់ការសិក្សាពីសមាគមហ្វារពន្លឺសិល្បៈដែលមានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង ហើយក៏ជាផ្នែកមួយ ដែលធ្វើឲ្យសហគ្រាសសង្គមហ្វារខេត្តសៀមរាប មានថវិការគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់សមាគមហ្វារពន្លឺសិល្បៈនៅខេត្តបាត់ដំបង ពីព្រោះសមាគមហ្វារពន្លឺសិល្បៈនៅខេត្តបាត់ដំបង គឺមិនយកថវិកាពីសិស្សដែលមករៀន និងដើម្បីជួយឲ្យយុវជនមានការងារធ្វើ ជៀសវាងនូវការប្រព្រឹត្តអំពើផ្សេងៗដែលសង្គមស្អប់ខ្ពើមផងដែរ។

ជាមួយនេះលោក ហួត តារា នាយកប្រតិបត្តិសហគ្រាសសង្គមហ្វារ បានលើកថា រយៈពេល១០ឆ្នាំមកនេះ សង្គមហ្វារពន្លឺសង្គម បានទទួលបណ្តុះបណ្តាលលើជំនាញជាច្រើនដល់កុមារ ប្រមាណជាង១ពាន់នាក់ ជារៀងរាល់ឆ្នាំ ដោយឥតគិតថ្លៃ។ សហគ្រាសសង្គមហ្វារក្នុងខេត្តសៀមរាប គឺជាផ្នែកមួយនៃសមាគមហ្វារពន្លឺសិល្បៈដែលមានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង។ ក្រុមហ្វារពន្លឺសិល្បៈ បានជួយកុមារកម្ពុជា ភាគច្រើនមានអាយុចាប់ពី ៨ឆ្នាំឡើងទៅ ដោយពួកគេស្រឡាញ់ផ្នែកសិល្បៈ ដូចជា ល្ខោន សៀក តន្រ្តី របាំបុរាណ និងសម័យផងដែរ៕