(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba បាននិយាយថា ខ្លួននឹងដាក់ដំណើរការ Chatbot ថ្មីមួយ ដែលមានទម្រង់ដូចគ្នាទៅនឹង ChatGPT របស់ក្រុមហ៊ុន OpenAI ដែលមានលោក Elon Musk ជាម្ចាស់ក្រុមហ៊ុន និង Microsoft ជាអ្នកបោះទុក។

ក្រុមហ៊ុនចិនមួយនេះ បាននិយាយថា ខ្លួនកំពុងសាកល្បង chatbot ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ប៉ុន្តែមិន​បាន​ចែក​រំលែក​ព័ត៌មាន​លម្អិត​អំពី​ពេល​ដែដនឹង​បើក​ដំណើដំណើរការ ក៏ដូចជាឈ្មោះផងដែរ។

អ្នកនាំពាក្យរបស់ Alibaba បានប្រាប់ CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា ការច្នៃប្រឌិតនៅខាងមុខ ដូចជាគំរូភាសាធំៗ និងការបង្កើត AI គឺជាចំណុចសំខាន់របស់យើង ចាប់តាំងពីការបង្កើត DAMO ក្នុងឆ្នាំ 2017។ ផ្តោតលើភាពវៃឆ្លាតរបស់ម៉ាស៊ីន ការគណនាទិន្នន័យ និងមនុស្សយន្ត។ ក្នុងនាមជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា យើងនឹងបន្តវិនិយោគក្នុងការប្រែក្លាយការច្នៃប្រឌិតទំនើបៗទៅជាកម្មវិធីបន្ថែមតម្លៃសម្រាប់អតិថិជនរបស់យើង ក៏ដូចជាអ្នកប្រើប្រាស់ចុងក្រោយរបស់ពួកគេផងដែរ។

ក្រោយពីប្រកាសចេញព័ត៌មាននេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba នៅក្នុងទីក្រុងហុងកុងបានកើនឡើង ១.៤ភាគរយ ភ្លាមៗ។

បច្ចុប្បន្ននេះ មិនមែនមានតែ Alibaba មួយប៉ុណ្ណោះទេ ដែលបានបង្កើត ChatGPT នោះ គឺមានច្រើនក្រុមហ៊ុនទៀត ដែលបានបង្កើតរួច និងកំពុងបង្កើត ជាក់ស្តែងនៅក្នុងសប្បាយនេះ Google និងក្រុមហ៊ុនចិន Baidu បានប្រកាសបង្ហាញពីគម្រោង៕