(សៀមរាប)៖ ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្លាប់ នៃអាជ្ញាធរជាតិអប្សរា​ តែងសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ យកចិត្តទុកដាក់លើភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមប្រាសាទនៃរមណីយដ្ឋានអង្គរ។

ការយកចិត្តទុកដាក់ទាំងនោះរួមមានជាអាទិ៍ ការទុកដាក់ និងប្រគល់សម្ភារដែលភ្ញៀវទេសចរបានភ្លេច ការជួយសង្រ្គោះបឋមកំឡុងពេលពួកគេរងរបួស និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។ នេះសបញ្ជាក់ ពីការខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ ក្នុងការបម្រើ និងជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕