(តួកគី)៖ ស្ថិតក្នុងស្ថានភាពលំបាក់នៃគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី របាយការណ៍ជាច្រើនបានបង្ហាញថា ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានចូលរួមជាការបរិចា្ចគទឹកប្រាក់ប្រមាណ ៣,៥លានអឺរ៉ូ ក្នុងការផ្តល់ទៅកាន់ប្រទេសទាំងពីរលើការជួយសង្គ្រោះ។ នេះបើតាមការឲ្យដឹងពី voxnews នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពខាងលើបានឲ្យដឹងថា Messi វ័យ ៣៥ឆ្នាំដែលជាកីឡាករ PSG បានចូលរួមជាការបរិចា្ចគទឹកប្រាក់ប្រមាណ ៣,៥លានអឺរ៉ូនេះ ដោយមានការរៀបចំពីសំណាក់បងប្រុសរបស់លោក Matias ដែលជាមូលនិធិគ្រួសា (Leo Messi Foundation) ដែលចាប់ដៃគូជាមួយអង្គការយូនីសេហ្វ (UNICEF) ក្នុងការយកទៅជួយដល់ជនរងគ្រោះ៕